Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

កម្មការិនីរោងចក្រស្តារីចចំនួន១១៥នាក់ដួលសន្លប់

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨នេះកម្មការិនី រោងចក្រស្តារីច ចំនួន១១៥នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលទីតាំងរោងចក្រខាងលើឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិត្រយឹងឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល ។ មូលហេតុបឋមត្រូវបានសមត្ថកិច្ចអះអាងថាមកពីសុខភាពរបស់ស្ត្រីកម្មករនិងមានធុំក្លិនចំហាយផ្សារ ដែក ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការ នគរបាល ស្រុក អង្គស្នួលបានឲ្យដឹងថាស្ត្រីកម្មករទាំងនោះត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនិងមណ្ឌលសុខភាពដើម្បីសង្គ្រោះបន្ទាន់។
លោក អធិការស្រុកបានបន្តថាមិនទាន់មានមូលហេតុ ច្បាស់លាស់ពីការដួលសន្លប់របស់កម្មករទាំងនោះនៅ ឡើយទេ ។ តែ មូលហេតុបឋមត្រូវបានគេអះអាងថាមកពី ស្ត្រីកម្មករទាំងនោះមានសុខភាពខ្សោយនិងមានធុំក្លិនផ្សារ ដែកដែលគេកាត់ដែកនៅជិតរោងចក្រនោះ ។
ដោយឡែកគ្រូពេទ្យប្រចាំរោងចក្រស្តារីចបានឲ្យដឹងថា ដោយសារតែរោងចក្រនៅជិតនោះមានក្លិនថ្នាំភាយចូលមក ពីរោងចក្រនៅជិតនោះ ។ ក្រោយពីស្ត្រីកម្មករ កាត់ដេរ ទាំងនោះ ដួល សន្លប់ ខាងរោងចក្របានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យអស់ហើយ ។ រោងចក្រស្តារីច មាន កម្មករ សរុបប្រមាណ ៧០០នាក់ ៕