Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវព្រៃផ្សៃណាស់! ឃាតកសម្លាប់កាត់ក្បាលស្ដ្រី២​នាក់​យកទៅបាត់បន្សល់ទុកខ្លួន​ គួរឲ្យរន្ធត់

កំពង់ចាម៖ រន្ធត់ខ្លាំងណាស់ស្ត្រីវ័យចំណាស់និងចៅអាយុ៦​ឆ្នាំត្រូវឃាតក​ សម្លាប់កាត់ក្បាលយកទៅបាត់បន្សល់ទុក​ខ្លួន​
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាល​ពី​រសៀលថ្ងៃទី៣ខែមេសាឆ្នាំ២០១៩​ នៅចំណុចភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនរងគ្រោះ(ស្លាប់)​ មានឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ និង​ជន​រង​គ្រោះ​ (ស្លាប​)​ ម្នាក់ទៀតមានឈ្មោះ ខេង សាវឿន អាយុ​៦ឆ្នាំ​ ជនរងគ្រោះទាំង២ត្រូវឃាតក​ មិនស្គាល់មុខសម្លាប់កាត់​ក្បាល​ យ៉ាងសាហាវ​ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនមានការភ្ញាក់ផ្អើលនៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩​ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះ ដើង ថន ភេទស្រី អាយុ​៣៥ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន​ ថាបានបាត់ម្តាយនិង​ក្មួយស្រីបង្កើតអាយុ៦ឆ្នាំចេញពីផ្ទះមិនឃើញ​ ។
សមត្ថកិច្ចបន្តថា​ បន្ទាប់ពីទទួលបានបណ្ដឹងផ្ទាល់មាត់ និងសំណូមពររបស់ស្ត្រីខាងលើ​ កម្លាំងនគរបាលប៉ុស្តិ៍ថ្មពូន បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្រាវជ្រាវ​រុក​រក ក៏បានប្រទះឃើញសាកសពជនរងគ្រោះទាំងពីរនាក់
នៅក្នុងព្រៃខាងត្បូងផ្ទះ​ ជនរងគ្រោះចម្ងាយប្រហែល​៣៥០​ម៉ែត្រ ដោយសាកសពនៅបែកពីគ្នាគ្មានក្បាលទាំង២​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ​និងធ្វើកោសល្យវិច្ឆ័យ​ ឃាតក​ ពិតជាសាហាវ​ សម្លាប់ហើយ​កាត់ក្បាលថែមទៀត​ តែទោះជាយ៉ាងណា​ ជុំវិញករណីនេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញាណជនសង្ស័យបានឡើយ​ កម្លាំងនគរបាលជំនាញ កំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីបន្ត​ ៕