Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូទៅទិញបាយត្រូវចោរកាប់ប្លន់យកទូរស័ព្ទ

ភ្នំពេញ៖ ​បុរស២នាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៧ នាក់​ស្ទាក់កាប់ប្លន់យកទូរសព្ទ័ដៃបានសម្រេចរួចជិះ​ម៉ូតូ​គេច ខ្លួនបានស្រមោលដោយសុវត្ថភាព
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១​យប់ថ្ងៃទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៨​ នៅត្រង់ចំ​នុច​ផ្លូវ​៤៣២​ កែងនិង​១៦៣​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ រាជធានី ភ្នំពេញ ។

ពី​ផ្ទះ​​ទៅញាំ​បាយឆា​ ជិះដល់​ពាក់​កណ្ដាល​ផ្លូវ​ ស្រាប់​តែ​មាន​ជនសង្ស័យ​មួយក្រុមមានគ្នា​ ៦ទៅ​៧នាក់​ បានធ្វើ​សកម្ម​ភាព​ កាប់​ប្លន់​យក​ទូរសព្ទ័​មួយគ្រឿង​ ដោយ​សុវត្តិ​ភាព​ និង​កាប់បណ្ដាលអោយ​ជនរងគ្រោះ​ រងរបួសធ្ងន់
​ ហេតុការណ៍នេះដែរ​ បានកើតឡើង​នៅ​វេលាម៉ោង​ ១១​ យប់ថ្ងៃទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ចំ​នុច​ផ្លូវ​៤៣២​ កែងនិង​១៦៣​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ ។

​ ជនរងគ្រោះ​មានឈ្មោះ​ អា​ រ៉ាវី​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបប​ បុគ្គលិក​ក្រុម​ហ៊ុន​ ឯក​ជន​ ស្នាក់នៅ​ផ្ទះជួល​ សង្កាត់​បឹង​សាឡាង​ ខណ្ឌទួលគោក​ ចំណែក​ម្នាក់​ទៀត​ដែល​ អង្គុយ​ខាងក្រោយ​ មិន​ស្គាល់អត្ដញ្ញាណ
​​ទូរសព្ទ័​ដែល​ជនសង្ស័យ​ កាប់​ប្លន់​យក​ទៅ​ ម៉ាក​ iphone 6 plus ។

យោងបើតាមសម្តី​ជនរងគ្រោះ​បានឲ្យដឹងថា​ មុន​ពេល​កើត​ហេតុ​ រូប​គេ​មានគ្នា២​នាក់​ជិះម៉ូតូ​ម៉ាក់​ ឌ្រីមសង់​ សេរី​ឆ្នាំ​ ២០១៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GY 3938 ចេញពី​ផ្ទះ​គោល​បំណង​ទៅញាំ​បាយឆា​រ​នៅម្តុំ​ស្តុប​ទួល​ទំពូង​ ដោយ​បានធ្វើដំណើរ​តាម​ផ្លូវ​ ៤៣២​ ក្នុង​ទិសដៅ​ ពី​លិចទៅកើត​ ខណៈមកដល់​ចំនុច​កើតហេតុ​ កែងនិង​១៦៣​ ជិត​ផ្សារ​ទួលទំពូង​ ស្រាប់តែ​មាន​ជនសង្ស័យមួយក្រុម​ គ្នា​ប្រហែល​ ៦ទៅ​៧នាក់​ ជិះម៉ូតូ​ ចំនួន​៣គ្រឿង​ ក្នុងនោះ​មាន​ ម៉ាក់​ ឌ្រីមសង់​ ស៊ុយសុគី​និច​ និង​ស៊ុយសុគី​លែត​ មិន​ចាំ​ស្លាក លេខ​ បានធ្វើ​សកម្ម​ភាព​ យក​ដាវ​សាំម៉ូរៃមក​កាប់​ រូប​គេ​ បណ្តាល​អោយ​រងរបួស​ ដៃ​ទាំង​២ហូរឈាម​ ចំ​ណែកមិត្ត​ភ័ក្រម្នាក់ទៀត​ បានរត់គេច​រួច​ ។
​ ជនរងគ្រោះ​បានបន្តទៀតថា​ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​កាប់​មកលើ​ រូប​គេ​ហើយ​ ក៏មានរថយន្ត​មួយគ្រឿង​ បើក​ឆ្លងកាត់​ ទីនោះ​ដែរ ហើយបានឃើញ​ហេតុការណ៍​ ក៏បានចុច​ស៊ី​ផ្លេរដាក់​ ពួក​ក្រុមជន​សង្ស័យ​ទាំង​នោះ​ ទើប​ធ្វើ​អោយ​ក្រុម​ជនសង្ស័យ​ភ័យ​ ក៍បាន​ជិះម៉ូតូ​រត់គេចខ្លួន​ ដោយ​បាន​ដណ្តើមយក​ទូរសព្ទ័​ របស់​គេ​ម៉ាក​ iphone​ 6plus យកទៅបាត់​ ។
លុះបន្តិចក្រោយ​មក​រូប​គេ​បានជិះម៉ូតូ​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ទំនប់​ទឹក​ជួយ​អន្តរាគមន៍​ ​តែដោយ​សារ​តែ​ ករណី​នេះ​មិន​មែន​កើតហេតុ​នៅ​ទឹក​ដី​ប៉ុស្តិ​ទំនប់​ទឹក​ទើប
សមត្ថកិច្ចប្រាប់​ជនរងគ្រោះ​អោយ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគរបាល​ ទួល​ទំពូង​១​វិញ​ ។

ក្រោយ​កើតហេតុ​ដោយសារតែ​ជនរងគ្រោះ​មានរបួស​ធ្ងន់ធ្ងរហូរឈាម​ខ្លាំងពេកទើប​ជនរងគ្រោះ​បាន​ទៅមន្ទីពេទ្យ​ ព្យាបាលរបួស​រួចបានទៅ​ដាក់​ពាក្យ​បណ្តឹង​ តាម​ក្រោយ​ ៕