Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រោងពិធីឡើងគេហដ្ឋានថ្មី ក្លាយជារោងបុណ្យសព

កំពង់ចាម៖​ គួរឲ្យរន្ធត់​ ណាស់ព្រះអើយ​ ធ្វើរោង​ពិធីឡើងគេហដ្ឋានថ្មី​ស្រាប់តែបាក់វេរ៉ង់ដាផ្ទះសង្កត់​ បណ្ដាលឲ្យស្លាប់​ យាយម្នាក់ និង១១នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល​ ៖​ ហេតុការណ៍គួរឲ្យតក់ស្លុតនេះបានកើតឡើងកាល​ ពីវេលា​ម៉ោង​០៩និង​៤៥នាទីព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ២០១៩​ នៅភូមិខ្នាឃុំ​ ស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ស្រ៊ុន ប្រុស ចំណែកជនរងគ្រោះដែលជាភ្ញៀវមកចូលរួមកម្មវិធីឡើងផ្ទះ
រួមមាន៖​ ទី១-ឈ្មោះ ញិល ប៉ុក ភេទស្រី អាយុ៧០ឆ្នាំនៅភូមិភូមិខ្នា(ស្លាប់)​ ២-ឈ្មោះ ជ័យ សុី ភេទស្រី អាយុ៨០ឆ្នាំ នៅ​ភូមិប្របឹង របួសរបួសកដៃឆ្វេង។​ ៣-ឈ្មោះ ចិន សាំង ភេទ​ស្រី អាយុ៧០ឆ្នាំ នៅភូមិប្របឹងឃុំស្តើងជ័យរបួស។
៤-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ​ខ្នា​(របួស​ក្បាលជង្គង់-ចង្កេះ-ក្បាល។​ ៥-ឈ្មោះ រស់ រៀម ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងស្តាំ)
៦-ឈ្មោះ រស់ ទូច ភេទស្រី អាយុ ៧០ឆ្នាំ នៅភូមិខ្នា(របួសដៃឆ្វេង)​ ៧-ឈ្មោះ សុត ហយ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិខ្នា(របូសមុខ)​ -៨-ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិខ្នា(បាក់ដែឆ្វេង-របួសជើងស្តាំ។
៩-ឈ្មោះ ផែ អូន ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ដៃឆ្វេងនិងរបួសមុខ)។​ ១០-ឈ្មោះម៉ែន សឿ ភេទស្រី អាយុ​៦៨ឆ្នាំ នៅភូមិខ្នា(បែកក្បាល)​ -​ ១១-ឈ្មោះសុីម សៀយ ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងឆ្វេង) ។ ១២-ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំទំនប់ស្រុកបាធាយ(របួសចង្កេះ)។

ចំណែកការខូចខាតម៉ូតូ០១គ្រឿងកង់០១គ្រឿងរម៉កតុតុ១​គ្រឿង ផ្ទះ៧×១២ ធ្វើអំពីឈើ ប្រក់ក្បឿង បេតុងខាងមុខ៕