ឃាត់ខ្លួនប៉ូលិសសក្តិ៤កន្លះខេត្តកណ្តាលម្នាក់បន្ទាប់ពីបាញ់គម្រាមប៉ូលិសជាប់កិច្ចសន្យាក្រុងភ្នំពេញ
ភ្នំពេញ៖ មន្ត្រីប៉ូលិសពាក់សក្កិ៤ កន្លះម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួនបន្ទាប់ពីមន្ត្រីប៉ូលិសរូបនោះធ្វើការបាញ់គំរាមភាគីម្ចាស់ផ្ទះដែលផ្ដើមចេញពីឈ្លោះគ្នាបន្តិចបន្តួច ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី៩ខែមេសាឆ្នាំ ២០១៩នៅចំណុចផ្លូវលំភូមិ ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។
សមត្ថកិច្ចឱ្យដឹងថា មន្ត្រីប៉ូលិសដែលឃាត់ខ្លួនឈ្មោះ យន់ផល្លី ភេទប្រុសអាយុ៥៤ឆ្នាំជាមន្ត្រីប៉ូល៉ីសស័ក្ក៤កន្លះនាយរងការិយាល័យបណ្ដុះបណ្ដាល ខេត្តកណ្ដាល មានទីលនៅ ភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចំណែកជនរងគ្រោះឈ្មោះ ឈួង គឹមស៊ា ភេទប្រុសអាយុ ៣៣ឆ្នាំជាប៉ូលិសផ្នែកចរាចរណ៍ជាប់កិច្ចសន្យាក្រុងភ្នំពេញ មានទីលំនៅទីតាំងកើតហេតុខាងលើ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបើកឡានតាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខនគរបាល ២-4881ដឹកឥវ៉ាន់ធ្វើផ្ទះនៅម្ដុំកន្លែងកើតហេតុប៉ុន្តែខណៈបើកបរ រថយន្តមិនប្រយ័ត្នពេលរយែថយក្រោយក៏ឡើងឃឿនដំណាំបន្លែរបស់ជនរងគ្រោះ នៅពេលនោះជនរងគ្រោះក៏បានទៅគោះរថយន្តដើម្បីប្រាប់ ស្រាប់តែជនសង្ស័យក៏ចុះពីឡាន ឈ្លោះ ប្រតាយប្រតប់គ្នាបន្ទាប់មក ជនសង្ស័យដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់ដើម្បីគំរាមជនរងគ្រោះ ។
-ប្រភពបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះក៏បានតេទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កភ្លាមៗយកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វាផងដែរ ។
បច្ចុប្បន្នជនបង្កជាមន្ត្រីប៉ូលិសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននិងធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ៕