Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!! ជិះម៉ូតូលឿនជ្រុលទៅបុកកង់រថយន្តយីឌុបខ្ទៀតចូលក្រោមកិនបែកក្បាលស្លាប់

ភ្នំពេញ ៖ គួរឲ្យអាណោចអធម៌ខ្លាំងណាស់ ខណះបុរសម្នាក់​ដែល​ជាសន្តិសុខរោងចក្រ ត្រូវបានបែកក្បាលធ្លាយខួរស្លាប់ក្រោមកង់រថយន្ត គួរឲ្យរន្ធត់​ ហើយរថយន្តបង្កបានព្យាយាមបើករត់ប្រមាណ១០០ម៉ែត្រ ទើបតៃកុងឈប់រថយន្តចុះរត់​គេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវហាន់ណូយកែងនិងផ្លូវឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់ភូមិត្រពាំងវែង សង្កាត់គោរការខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតនៅស្រុកគៀន​ស្វាយខេត្តកណ្ដាល។

យោងតាមប្រភពពីកន្លែកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបក្បាលពណ័ក្រហមពាក់​ស្លាកលេខភ្នំពេញ.3C 2628 ធ្វើដំណើរពីត្បូងទៅជើងរួច​បានបត់ឆ្វេងឡើងមហាវីឈ្នះឈ្នះ ខណះពេលនោះក៏មាន​បុរសម្នាក់ជិះម៉ូតូMSXពណ័ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ.1HF6766 ធ្វើដំណើរតាមបណ្ដោយផ្លូវឈ្នះឈ្នះពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកពេញទំហឹងចំកង់រថយន្តហើយខ្ទៀតចូលក្រោមកង់កិនចំក្បាលធ្លាយខួរស្លាប់មួយរំពេច​ ភ្លាមៗនោះដែររថយន្តមិនបានឈប់ទេព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រតៃរថយន្តបានឈប់រួចចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តចោល។

ក្រោយកើតហេតុ សមត្ថិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចកបានទាក់ទងជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំក្រុមម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារយកទៅ​ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕