Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អុញនោះ​!!លោកឧកញ៉ា(ហ៊ុន ជា)សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួននារី​ លក់ឡេ​ម្នាក់ជេរប្រមាថប្រុសខ្មែរ៧​០%​ជាប់​គុក

ភ្នំពេញ៖​ បន្ទាប់ពីមានការភ្ញាក់ផ្អើលនិងល្បី​ ពេញបណ្ដាញសង្គម​ហ្វេស​ រួចមក​ពេលនេះ​ លោកឧកញ៉ា(ហ៊ុន ជា)​ បានសរសេរសារ​ បង្ហោះលើ​ ផេក​ ហ្វេស​ ប៊ុក​ របស់​លោក​ឧកញ៉ា​!! សូមណូមពរ​ ឲ្យសមត្ថកិច្ច​ ចាប់ខ្លួននារីលក់​ឡេតាមអនឡាញម្នាក់ដែលជេរប្រមាថថា​ ប្រុសនៅខ្មែរ៧០%សុទ្ធ​តែ​ជាប់គុក​កាលពីពេលថ្មីៗនេះការចែក​រំលែក​ពេញបណ្តាញ​ សង្គមនូវវីដេអូមួយដែលបង្ហាញនូវសកម្មភាពនារី​លក់ឡេតាមអនឡាញម្នាក់ដែលត្រូវគេស្គាល់ថាឈ្មោះចែឌី​ លក់ពន្លៃរមៀត បានជេរប្រមាថនៅលើ Bigo live យ៉ាង​ដូច្នេះថា ៖ “កំពូជខ្មែរថោកទាបនេះ! ប្រុសខ្មែរ៧០%[ភាគ​រយ]ជាប់គុកតែគុកឯ​ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែង​ធ្វើកញ្ជះចិនយួនតើ​រាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អីប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួក​ហ្អែង”។ក្រោយពីមានប្រតិកម្ម ដោយមានការខឹងសម្បារពីមហាជន នារីខាងលើនេះក៏បានចេញវីដេអូសូមអភ័យ​ទោស ដោយនាងអះអាងថាដោយសារតែកំហឹងខឹងបុគ្គលម្នាក់ទើបជ្រុលមាត់និយាយពាក្យទាំងអស់នេះ។ ទោះជាយ៉ាងណាក្តី លោកឧកញ៉ា (ហ៊ុន ជា) ក៏ទទួលបាននូវព័ត៌មាននេះ និងសម្តែងការខឹងសម្បារ ព្រមទាំង សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួននារីខាងលើផងដែរ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះ៖ “ទំលាក់លេខមកបងប្អូនខ្មែរ ជួយគាត់ឆាប់បានទៅកន្លែងដែលគាត់ប្រាថ្នា ខ្ញុំនៅមិនស្ងៀមទេ នៅពេលដែរគាត់មកប្រមាថ ធ្ងន់ៗមកលើជនជាតិខ្មែរបែបនេះ។ ប្អូនគួរយល់ផងថាជាតិសាសន៍ណាក៏ មានមនុស្សល្អ និងមនុស្សអាក្រក់ តែសូមកុំមើលឃើញតែ​មនុស្សអាក្រក់ពេក ព្រោះក្នុងនោះអាចជាឪពុករបស់ប្អូន និងអាចជាអ្នកជួយជីវិតប្អូន(ពេទ្យ…)។ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ជិតមកដល់ហើយ មកបងប្អូនខ្មែរទាំងអស់សុទ្ធតែចង់បានពរជ័យ សិរីមង្គល និងសុខសប្បាយពីទេវតាឆ្នាំថ្មី តែបុគ្គលម្នាក់នេះបែរជាចេញមក ជេរប្រមាថពូជសាសន៍ខ្មែរ និងជាពិសេសថាប្រុសខ្មែរ70% (ចិតសិបភាគរយ) សុទ្ធតែជាប់គុក និង ធ្វើអ្នកបំរើអោយជាតិសាសន៍ផ្សេងៗ នេះជាការប្រមាថថ្មីមួយទៀតដែលប្រជាជនខ្មែរទាំងអស់មិនអាចទទួលយកបានទេ។ ខ្ញុំសង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធ មានវិធានការទៅលើរូបគាត់ ដើម្បីកុំអោយបងប្អូនខ្មែរយើងរៀនស្អប់ខ្ពើមជាតិសាសន៍ឯងទៀត។ ក្រៅពីជាតិសាសន៍ខ្មែរ គ្មានអ្នកណាមកស្រលាញ់ខ្មែរយើងពិត​នោះទេ សាមគ្គីខ្មែរឈ្នះ បាក់បែកខ្មែរចាញ់ ពីខ្ញុំបាទហ៊ុន ជា”៕