Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនអ្នកញៀនល្បែង៦នាក់បញ្ជួនទៅព្រហ្មទណ្ឌកម្រិតស្រាល

ខេត្តកណ្តាល៖ ក្រុមញៀនល្បែងចំនួន៦នាក់ត្រូវកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តកណ្ដាលឃាត់ខ្លួនបន្ទាប់ពីបើកកិច្ចប្រតិបត្តិការចុះបង្រ្កាប់ទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ អាប៉ោងបៀរ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០១នឹង.៣០នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ផ្ទះឈ្មោះ ប៉ែន ថុល នៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យទាំង០៦នាក់រួមមាន៖ ទី១ មានឈ្មោះ ស៊ិន គុន ភេទប្រុសអាយុ ៦៦ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំជ្រៃ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ៖ ទី២.ឈ្មោះ សុខ ជា ភេទប្រុសអាយុ ៥០ឆ្នាំ មានទីលំនៅភូមិច្រកចំបក់ ឃុំជ្រប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៖ ទី៣.ឈ្មោះដង យ៉ឹងហ្វាងភេទប្រុសអាយុ ៤៩ឆ្នាំ មានទីលំនៅនភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុក
លើកដែក ខេត្តកណ្ដាល
៤.ឈ្មោះ ផល ស៊ីដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
៥.ឈ្មោះ ឆាយ ហុក ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាអុង ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល៖ ៦.ឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយខេត្កកណ្ដាល។
វត្ថុតាងដកហូត៖ ១.មេអាប៉ោងចំនួន៨ និង គម្របចំនួន១
ទូរស័ព្ទដៃចំនួន៧គ្រឿងលុយដុល្លារចំនួន៨៧៥ដុល្លារ
លុយខ្មែរចំនួន ៣.៧០០.០០០រៀល ឡានតូចចំនួន២គ្រឿង
-ម៉ាកបាឡែនផ្លាកលេខ ភ្នំពេញ 2V-7570 ពណ៌ស្ករ
-ម៉ាកឆ្លាមផ្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។
សមត្ថកិច្ចបានឲដឹងថានៅថ្ងៃកើតហេតុខាងលើ:គឺកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា៖ មានសកម្ម ភាពលេងល្បែងស៊ីសង(អាប៉ោង)នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុលភេទប្រុសអាយុ៤៧ឆ្នាំ(ជាម្ចាសផ្ទះ)នៅភូមិកើតហេតុខាងលើ។ ភ្លាមនោះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលខេត្តកណ្ដាល បានចុះសហការណ៍ជាមួយកម្លាំង នគរបាលស្រុក ចុះទៅដល់កន្លែងកើតហេតុហើយក៍ធ្វើការ បង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ រួមនិងវត្ថុតាងបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសួរនាំនឹងចាត់ការ តាមនីតិវិធីច្បាប់ ៕