Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

ប្រុសព្រានបោកយកលុយនិងខ្លួនប្រាណរួចដាក់មេប្រូចបាត់

ប្បន្ទាយ​មាន​ជ័យ​ ៖ នារីម្នាក់​​ត្រូវ​បានប្រុសស្នេហ៍បោកយកខ្លួន និងប្រាក់ រួច​គេច​ខ្លួនប្រុច​ បន្ទាប់​​ពីចូល​ផ្ទះសំណាក់ ​ដេករួម រស់នៅ​​ជា​មួយគ្នាច្រើន​យប់
​ហេតុការណ៍បង្ក​ការភ្ញាក់​ផ្អើល​នេះកើតឡើងកាលពីថ្ងៃទី​២៨ ឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
នារីរង​គ្រោះ​ឈ្មោះ​ឡត ​មុំ​ អាយុ​៣៧ឆ្នាំ ​​មេម៉ាយ​កូន​២​ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​លាប​ទង​ ឃុំ​ទ្រា​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ។បើតាមសម្តីស្ត្រីរងគ្រោះបាន​​​រៀបរាប់​ថា​ នាង​មាន​ទំនាក់ ទំនង​ស្នេ​ហ៍​ជាមួយ​បុរស​ម្នាក់​តាម​ហ្វេ​ស​ប៊ុ​ក​ជា​ភាសា​ថៃ​ឈ្មោះ​វ៉ា​ន់​ រយៈ​ពេលជិត១​ខែមក​ហើយ​ ដោយបាន​​លួងលោម​នាង​កុហកថា​ គេ​ជា​បុរស​ពោះម៉ាយ​ និង​សុំ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ ហើយបាន​បបួល​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​ឱ្យ​​នាង​រក​ប្រាក់១​ម៉ឺន​បាត ​ធ្វើ​លិខិត​ឆ្លងដែន​ ខ្វះ​ប៉ុន្មាន​គេ​ជា​អ្នក​ជួយ​ចេញ​ ។ ​លុះ​នាង​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ជួប​គ្នា​ ប្រុស​ព្រាន​ក៏​​នាំ​នាង​ឡើងផ្ទះ​សំណាក់​ រស់នៅ​ជុំ​គ្នា​ដូច​ប្តី​-ប្រពន្ធ​ ។​ក្រោយ​ពី​បុរស​នោះ​ ទទួល​ប្រាក់​ចំនួន​១​ម៉ឺន​បាត​រួច​ បែ​រ​ជា​គេ​ថា​ សាច់ញាតិ​គេ​ក៏​​ត្រូវ​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ដែរ ​ហើយ​កុហកថា​ខ្វះ​ប្រាក់​ នាង​ក៏​​ទាក់ទង​ទៅ​ស្រុក​ឱ្យ​​ម្តាយ​ចងការ​ប្រាក់​អ្នក​ជិតខាង​វេរ​ឱ្យ​បន្ថែមចំនួន​៣​លាន​រៀល​ទៀត​ ។​នាង​បន្តទៀតថា ​ការ​រត់ការ​ឯកសារ ​ដើម្បី​ធ្វើ​លិខិតឆ្លងដែន​ដំបូង ​ធ្វើ​តែ២​ថ្ងៃ​បានហើយ ដឹង​អី​នាង​មក​ស្នាក់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​យប់​ ហើយ​មិន​ទាន់​បាន​​​សួរ​សុំ​លុយ​វិញ​ ដើម្បី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ស្រុក​ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា នាង​រវល់​ងូតទឹក​ចេញ​មក​វិញ​ ស្រាប់​តែបាត់​ប្រុសស្នេហ៍ និង​កាបូប​ខោអាវ​របស់​នាង​ពី​បន្ទប់​ផ្ទះសំណាក់​អស់ និងគេច​ខ្លួនទៅ​បាត់​ ប៉ុន្តែ​ទូរស័ព្ទ​នៅ​ទាក់ទង​បាន​នៅពេល​នាង​សួរ​តាម​ទូរស័ព្ទ​គេ​ប្រាប់​ឱ្យ​នាង​ទៅ​អង្គុយ​រងចាំ​នៅ​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​ គេ​ទៅ​ដក​ប្រាក់​ឲ្យ​វិញ​។ ​ទីបំផុត​ ប្រុស​ព្រាន​ដែល​នាង​សង្ស័យ​ថា​ ​បោកប្រាស់​នាង​មែន ​គឺ​ហ្វេ​ស​ប៊ុ​ក​របស់​គេ​ដែល​ធ្លាប់​លេង​ជុំ​គ្នា​ក៏​បិទ​ ឯ​លេខ​ទូរស័ព្ទ​ដែល​ទំនាក់ទំនង​នោះ​ ក៏​មិន​អាច​ទាក់ទង​បាន​។​យ៉ាងណាក៏​ដោយ ​ជុំវិញ​ករណី​នេះ​គេ​ឃើញ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោ​ប៉ែ​ត ​បាន​ដឹក​នាង​តាម​ម៉ូតូ​ទៅ​កាន់​ផ្ទះសំណាក់​ស្ទឹង​មាស​ ដែល​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលស្ពាន​០១ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ ដើម្បី​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព ​ដើម្បី​រកមុខ​សញ្ញា​ជនសង្ស័យ​​។​ នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះសំណាក់​ស្ទឹង​មាស​ គេ​ឃើញ​រូប​ប្រុស​ព្រាន​ខាងលើ ​កាន់​កាបូប​ខោអាវ​របស់​ស្ត្រី​រង​គ្រោះ​មក​ទុក​ចោល​ខាងក្រោម​រួច​គេច​ខ្លួនទៅ​បាត់​ ៕