សមត្ថកិច្ចតាមចាប់បាន៣នាក់ហើយក្រុមជនស្ស័យជាជនជាតិដែលចាប់ជំរិតទាប្រាក់
ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលខេត្តព្រះសីហនុនិងកម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ ក្ដៅតាមបង្ក្រាបក្រុមជនសង្ស័យជាជនជាតិចិនចាប់ជំរិតទារប្រាក់ ដោយចាប់បានជនសង្ស័យចំនួន៣នាក់ និងរំដោះនារីរងគ្រោះ២នាក់ជនជាតិចិន កាលពីវេលាទៀបភ្លឺថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ នៅឯក្រុងព្រះសីហនុ។
សមត្ថកិច្ចបានអោយថា ជនសង្ស័យចំនួន៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន៖-ទី១៖ ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2952223 - ទី២៖ ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE2962687 - ទី៣៖ ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE 9458762។
សមត្ថកិច្ចបន្តថា វត្ថុតាងចាប់យករួមមាន៖ ទូរសព្ទ័ដៃមួយគ្រឿង (របស់ជនរងគ្រោះ)រថយន្តម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2AX-8067(រថយន្តជនល្មើសជិះធ្វើសកម្មភាព)។
សូមរំលឹកថា កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៩ មានករណីចាប់ជំរិតទារប្រាក់មួយ បានកើតឡើង នៅចំណុចហាងផាតឌីង ផ្លូវលេខ១១០ភូមិចុងថ្នល់លិចសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានក្រុមជនសង្ស័យចំនួន៥នាក់ជាជនជាតិចិន បានធ្វើ
សកម្មភាពចាប់ជំរិតទាប្រាក់ពីនារីរងគ្រោះជាជនជាតិចិនដូចគ្នាចំនួន៥នាក់ ដឹកយកទៅទំលាក់ចោលនៅកំពត៣នាក់និង២នាក់ទៀតយកគេចខ្លួន ទៅខេត្តព្រះសីហនុ លុះដល់ថ្ងៃទី២២កម្លាំងសមត្ថកិច្ចធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និង២នាក់ទៀតកំពុងរត់គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់ឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់វិធានការបន្ដតាមផ្លូវច្បាប់៕