រថយន្តបើកបត់ឆ្លងផ្លូវម៉ូតូមកពីមុខបុកពេញ ទំហឹងរបួសធ្ងន់
ភ្នំពេញ៖ រថយន្តស៊េរីទំនេីបម៉ាក ម៉ាស្តាបេីកបត់ឆ្លងផ្លូវ មិនប្រយត្ន័ត្រូវបើកមកពីមុខបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥៩៨ ចំណុចខាងត្បូងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រមាណ៤០ម៉ែត្រក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ម៉ាស្ដា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AB-0669បេីកដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុច កេីតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្របពេលបុរសម្នាក់ជិះមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1G-8971 តាមបណ្តោយផ្លូវ៥៩៨ទិសដៅបញ្ច្រាស់គ្នាជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យរបួសដៃឆ្វេងនិងជេីងស្តាំធ្ងន់ធ្ងរសង្ស័យបាក់សន្លប់ស្តូកស្ដឹង ភ្លាមៗត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូខូចខាតខាងមុខធ្ងន់និងរថយន្តក្រពឹតខាងមុខផ្នែកខាងស្តាំ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕