Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងស្ទាវពីរក្រុមវាយគ្នាមុខ ហ្ស៊ូក ក្លឹប ម្ខាងរត់ទៅប្ដឹងកុហក់សមត្ថកិច្ចថាចោរប្លន់ម៉ូតូ

ភ្នំពេញ ៖ ក្មេងស្ទាវពីរក្រុមមានគ្នាជាច្រើន​នាក់ បានចូលទៅផឹកសុីរាំរែកក្នុងក្លឹបកម្សាន្ត ហ្ស៊ូក ហើយបានប៉ះពាក្យសម្ដីគ្នាបង្កជា​ហិស្សាវាយតប់គ្នាទៅវិញទៅមក រួចភាគី​ម្ខាងរត់បាត់និងម្ខាងទៀតរត់ទៅប្តឹងនគរបាល​ ចរាចរណ៍នៅប្រចាំការស្ពានអាកាសផ្សារហុយថាករណីវាយប្លន់យកម៉ូតូ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានក៍ដូចកម្លាំងអវុធហត្ថខណ្ឌសែនសុខចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្លឹបកម្សាន្ត ហ្ស៊ូក តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅមុខក្លឹប កន្លែងកើតហេតុបានឲ្យដឹងថា មុនកើត​ហេតុគេឃើញក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា៨នាក់ជិះម៉ូតូ៤ទៅ៥គ្រឿង ចូល​មក​ផឹកសុីនៅក្លឹបកើតហេតុខាងលើ លុះមក​ដល់ម៉ោងកើតហេតុស្រាប់តែក្រុមក្មេង​ស្ទា​វ​មានគ្នាប្រមាណជា៨នាក់នេះរត់ចេញមកក្រៅ ហើយបានស្រែកថា ហែងស្គាល់ក្មេងកំពង់ស្ពឺដែរអត់ ? ដោយមិនដឹងមាន​រឿងអី​នោះទេស្រាប់តែមួយសន្ធុះក្រោយមកក៍ក្មេងស្ទាវមួយក្រុមមានគ្នាជាច្រើននាក់បានចេញមកក្រៅដែរ ក៏ដេញវាយគ្នាទៅវិញទៅ​មក បន្ទាប់មកខាងភាគីម្ខាងបានរត់គេចខ្លួនអស់នៅសល់ភាគីម្ខាងទៀតរត់ទៅប្តឹងនគរបាលចរាចរណ៍ដែលប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយ ថាមានករណីវាយប្លន់យកម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ូគីលេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GR-894 ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានក៍ដូចកម្លាំងអវុធហត្ថខណ្ឌសែនសុខចុះមកអន្តរាគមន៍និងសួនាំភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់​ក្មេងស្ទាវចំនួន៤នាក់ក្នុងចំណោម​បក្ខពួក​៨​នាក់រួមនិងម៉ូតូពីរគ្រឿងដែលបានចោទថាករណីវាយប្លន់យកម៉ូតូយកនិងខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មីនិងបានឃាត់ទុកមួយយប់ដើម្បីទំនាក់ទំនងទៅអណា​ធ្យាបាលយកឯកសារមកផ្ទៀងផ្ទាត់ជា​មួយម៉ូតូនិងធ្វើកាធានារួចឲ្យត្រឡប់ទៅផ្ទះវិញ៕