បើកឡានមកពីខេត្តពោធិសាត់ណាត់មិត្តស្រីចូលផ្ទះសំណាក់ រួមរក្សគាំងបេះដូងស្លាប់
ភ្នំពេញ៖ បុរសជាគ្រូបង្រៀនភាសាកូរ៉េ ម្នាក់បានបើករថយន្តពីខេត្តពោធិ៍សាត់ ណាត់ជួបមិត្តស្រីមករួមរក្ស័ ក្នុងផ្ទះសំណាក់ ដោយសង្ស័យតណ្ហាឡើងពុះកញ្រ្ជោរ ខ្លាំងពេកបណ្តាលឲ្យគាំងបេះដូងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់ យីហោ «ម្កុដមាស » ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ អឿន ប៊ុនធឿម អាយុ ៣៨ឆ្នាំ មុខរបរ គ្រូបង្រៀន ភាសា កូរ៉េ មានស្រុកកំណើត ភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះរថយន្តកាម៉ារី បាឡែន ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2B 1583 ។ ចំណែកនារីជាសង្សារមានឈ្មោះ វ័យ ភណ្ឌ័ ហៅស្រីមុំ អាយុ ៣០ឆ្នាំ មុខរបរ លក់គ្រឿងក្រអូប ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតជាមួយនិងបុុរសជាសង្សារ ។
តាមសម្តីនារីជាសង្សារ បានអោយដឹងថា រូបនាង និងជនរងគ្រោះបានលួចមានទំនាក់ទំនងគ្នាបានរយៈពេលជាងមួយឆ្នាំមកហើយ ទោះបីដឹងថា បុរសខាងលើមានប្រពន្ធ កូន១រួចមកហើយ ហើយរូបនាងក៏មានប្តីដែរ លុះមកដល់ថ្ងៃកើតហេតុបុរសជាសង្សារ(ជនរងគ្រោះ)បានឡើងពីខេត្តពោធិ៍សាត់ មកណាត់ជួបគ្នានៅភ្នំពេញ ម៉ោង៩យប់ ជួបគ្នានៅផ្ទះសំណាក់ម្តុំ ផ្សារសូរិយាម័ល ក្នុងខណ្ឌដូនពេញ តែមកដល់ផ្ទះសំណាក់ នៅខណ្ឌដូនពេញ អត់មានបន្ទប់ភ្ញៀវពេញ ទើបពួកនាងក៏បាននាំមកជួលផ្ទះសំណាក់ខាងលើដេក ហើយមុននិងដេកបុរសជាសង្សារបានផឹកស្រាបៀរជាមួយមិត្តភក្ត័ផ្សេងទៀត អស់ចំនួន២កំប៉ុងរួចមកហើយ ទើបរូបនាងក៏បានរួមរក្ស័គ្នាបានមួយដងក៏ដេកលក់អស់ទៅ ។
ប្រភពបន្តទៀតថា លុះមកម៉ោងកើតហេតុ ប្រហែល២រំលងអាធ្រាត្ររូបនាងក៏ស្រាប់តែ លឺបុរសជាសង្សារបានអាការះដកដង្ហើមលឺៗ ដូចមនុស្ស ឡើងស្លិះខុសប្រក្រតី ទើបយកដៃរឹតទ្រូង តែបុរស ជាសង្សារបាត់មាត់បាត់.ក ហើយពេលនោះដែរ រូបបានចុះមកហៅម្ចាស់ផ្ទះសំណាក់ឲ្យជួយ ប៉ុន្ដែពេលម្ចាស់ផ្ទះសំណាក់បានបីបុរសជាសង្សារ ចុះមកដាក់កង់បី ដើម្បីយកសង្គ្រោះនៅមន្ទីរពេទ្យតែពេលមកដល់ម្ចាស់កង់បីប្រាប់ថាបុរសជាសង្សារបានស្លាប់បាត់ទៅហើយ ។
លុះដល់ព្រឹកថ្ងៃទី២៥ ខែឆ្នាំដដែលសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យ បានចុះពិនិត្យលេីសាកសពជនរងគ្រោះរួចបានសន្ឋិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជម្ងឺគាំងបេះដូងពិតប្រាកដមែន មិនមានពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ចំណែកនារីជាសង្សារត្រូវសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះ ។
ក្រោយពេលសមត្ថកិច្ចធ្វេីកោសល្យវិច្ឆ័យរួចក៏ធ្វេីកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕