Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

លោកវ៉ាសាវឿន!​ កាលមិនទាន់ជាប់ឆ្នោតស្រែកក្តែងៗគ្មានការអភិវឌ្ឍដល់ពេលជាប់ឆ្នោតពលរដ្ឋទឹកភ្នែក

ភ្នំពេញ៖​ ផ្លូវបេតុងមួយខ្សែដែលស្ថិតនៅជិតនិងរោងចក្រQMI ឆ្ពោះទៅផ្សារព្រៃទា​ ក្នុងភូមិត្រពាំងពោធិ៍. សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានជនលិចជាយូមកហេីយដោយមិនដែលឃេីញអាជ្ញាធចុះពិនិត្យនោះទេខណះដែលខែមិនដែលមានភ្លៀងសោះបែជាមកទឹកជនលិចបែបនេះ។

បេីតាមសម្តីស្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះលក់ដូរទីនោះបានប្រាប់អោយដឹងថា​ ទីតាំងខាងលេីត្រូវបានទឹកលិចខណះភ្លៀងមួយមេតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរមកម្លេះរហូតមកដល់សពថ្ងៃទឹកមិនស្រកព្រោះគ្មានប្រព័ន្ធលូបង្ហូទឹកចេញ។
គាត់បានបន្តថា​ ជារៀងរាល់ថ្ងៃគាត់ប្រកបរបរលក់ដូរបន្តិចបន្តួចតែមិនដាច់សោះខណះទឹកដក់ពិបាក់ដល់អ្នកឈប់ទិញមិនត្រឹមតែប៉ុណ្ណោះយប់ឡេីងតែងតែមានគេជេគ្នាព្រោះខឹងជិះម៉ូតូលឿនសាចទឹកដាក់គ្នា។
យេីងសង្កេតឃេីញថា​ នៅរសៀលថ្ងៃទី២៨​ ខែមេសា​ឆ្នាំ២០១៩​មានភ្លៀងមួយមេធំមកធ្វេីអោយទីតាំងខាងលេីរិតតែបន្តជនលិចដដែល។
លោកវ៉ា​ សាវឿន​ ចៅសង្កាត់ទេីបចៅមចៅទី៣​ ដែលជាសកម្មជនបក្សសង្គ្រោះជាតិទេីបនិងចុះចូលបក្សប្រជាជនកម្ពុជា​ កាលពីមិនទាន់ចុះចូលដេីរស្រែកក្តែងៗថា​ គ្មានការរីកចំរេីនព្រោះមិនមានការអភិវឌ្ឍន៍តែរហូតមកដល់ពេលនេះខណះបានឡេីងជាចៅសង្កាត់ស្រាប់តែស្ងាត់ឈឹងសំងំលាក់មុខមេីលមិនឃេីញទុកព្រួយរបស់ប្រជាពលរដ្ឋដែលពិបាករស់នៅខណះផ្លូវជនលិចខួបប្រាំងវស្សា។
ចាំមេីលតេីលោកវ៉ា​ សាវឿន​ ចៅសង្កាត់ដែលធ្លាប់តែស្រែកដូចកង្កែបក្នុងអណ្តូងនោះអាចធ្វេីអោយពលរដ្ឋក្នុងមូលដ្ឋានជឿទុកចិត្តបានយូប៉ុណ្ណា? ៕