Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ហ្គេមបាញ់ត្រីនៅមុខសាលាជាសុីមសាមគ្គីសង្កាត់ស្ទឹងមានជ័យ១ផ្គើននិងបទបញ្ជាលោក​ស្នងការរាជធានីភ្នំពេញ

ភ្នំពេញ​៖​ បើទោះបីជាពេលថ្មីៗកន្លងទៅនេះលោក​ ស​ ថេត​ ស្នងការនគរបាល​ រាជធានី​ភ្នំពេញ​ បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំង​សមត្ថ​កិច្ច​ គ្រប់ខណ្ឌនៅក្នុងរាជធានីភ្នំពេញ​ ត្រូវតែបង្ក្រាប​ហ្គេមបាញ់ត្រី​អោយអស់​យ៉ាងណាក៏ដោយ​ ក៏នៅតែមានទីតាំងហ្គេមបាញ់​ត្រីដដែល​ ៖​ ជាក់ស្ដែងទីតាំងហ្គេមបាញ់ត្រី​មួយកន្លែងនៅក្បែមាត់ប្រឡាយទឹកស្អុយខាង​មុខផ្ទះសំណាក់​ ស្ទឹងលាភ​ សង្កាត់ស្ទឹង​មានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កំពុងតែបើកលេងយ៉ាងរលូនធ្វើរំភើយមិនខ្វល់​ ហើយមិនខ្លាច​ បទបញ្ជារបស់លោក​ស្នងការនគរបាល​ រាជធានីភ្នំពេញឡើយ​ពិត​ជាមិនធម្មតាមែន​ សង្ស័យតែម្ចាស់ទីតាំងនេះ​មានឥទ្ធិពលខ្លាំងជាងលោកស្នងការហើយ​មើលទៅ​ បានជា​ អាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានទៅបង្ក្រាប​ ។