ពលរដ្ឋសូមណូមពរលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ១មេត្តាចុះពិនិត្យមើលទីតាំងហ្គេមបាញ់ត្រីក្នុងទឹកដីរបស់លោកផង
ភ្នំពេញ៖ ទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទ-ហ្គេមបាញ់ត្រី មួយកន្លែងកំពុងតែបើកដំណើតការយ៉ាងរលួនដោយ បង្អួតភ្នែក-អាជ្ញាធរមូលដ្ឋាន និងទីតាំង ជាជម្រកក្រុមក្មេងទំនើងព្រមទាំងជាមុខសញ្ញាផ្សេងៗចូលមកសំងំលាក់ខ្លួន និងសង្ស័យប្រើប្រាស់នូវគ្រឿងញៀនទៀតផង ដោយមិនខ្វល់ខ្វាយនិងការរិះគន់របស់ពលរដ្ឋ ។ ដែលទីតាំងមួយនេះស្ថិតនៅចំងាយប្រហែល១៥០ម៉ែត្រពីផ្ទះសំណាក់ ស្ទឹងលាភ តាមបណ្ដោយផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយនេះ បើកលេងទាំងយប់-ទាំងថ្ងៃ ព្រមទាំងមានក្រុមក្មេងទំនើងប្រុសស្រីចេញចូលពពាក់ពពួន ជារៀងរាល់ថ្ងៃសង្ស័យតែប្រើប្រាស់គឿងញៀនទៀតផង។
ប្រភពបន្តថា ថ្វីត្បិតតែកន្លែងល្បែងមួយនេះមានក្រុមក្មេងទំនើងបង្កភាពអសន្តិសុខដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយក៏មិនសូវដែលឃើញអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យទប់ស្កាត់ទីតាំងល្បែងមួយនេះឡើយ-ធ្វើអោយពួកគាត់មានក្ដីព្រួយបារម្មណ៍យ៉ាងខ្លាំង។
ប្រភពដដែលបានលើកឡើងថា ឯណាទៅពាក្យថា ភូមិ សង្កាត់ មានសុវត្ថិភាព៩ចំណុចបើភូមិសង្កាត់ដែលពួកគាត់រស់ពោពេញទៅដោយក្រុមក្មេងទំនើងបង្កភាពអសន្តិសុខយ៉ាងនេះ ! ប្រជាពលរដ្ឋបានសូមណូមពរដល់អាជ្ញាធរខណ្ឌមានជ័យមេត្តាចុះពិនិត្យមើលទីតាំងនេះផង-ជាពិសេស នោះ លោក ម៉ៅ សាវឿន ដែលជានាយប៉ុស្តិ៍នគរបាល រដ្ឋាបាល ស្ទឹងមានជ័យទី១ ដែលមានតួនាទីថែរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ តែម្ដង៕