Friday, November 22, 2024
Latest:
អន្តរជាតិ

រន្ធត់ណាស់ព្រះអើយ!!យន្តហោះ​ដឹកអ្នក​ដំណើររបស់ក្រុមហ៊ុន​ Aeroflot ​ធ្លាក់ពេលចុះចត ឆេះស្លាប់​៤១នាក់ ក្នុងចំណោមអ្នក​ដំណើ៧៨នាក់

ទីក្រុងមូស្កូ៖យន្តហោះដឹកអ្នកដំណើរប្រភេទ Sukhoi Superjet SSJ-100 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ីAeroflot ​បានធ្លាក់ពេលចុះចត បណ្តាលឲ្យឆេះស្លាប់មនុស្ស ៤១នាក់ស្លាប់ ក្នុងចំណោមអ្នកដំណើ​៧៨នាក់។
សារព័ត៌មាន​ Sputnik ​បានផ្សាយថា ហេតុការគ្រោះថ្នាក់កើតឡើងនៅរសៀលថ្ងៃទី​៥​ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ភាគខាងជើងទីក្រុងមូស្កូ ។យន្តហោះខាងលើ ជួបបញ្ហាពេលចាប់ផ្តើមហោះហើរ រួមផ្តល់សញ្ញាសុំចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានដើមវិញ​ ។ ពេលចុះចតយន្តហោះដាំក្បាលបុកចុះដីមុនបណ្តាល​ឲ្យឆាប់ឆេះតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅលើយន្តហោះមានមនុស្ស ៧៨នាក់ ហើយមាន​មនុស្ស​៣៧នាក់នៅរស់ ។ មូលហេតុនៃការឆេះយន្តហោះដឹកអ្នកដំណើរនេះ ក្រុមជំនាញរបស់រុស្ស៊ីបាននឹងកំពុងស៊ើបអង្កេត ហើយមិនទាន់អាចបញ្ជាក់បានថា បណ្តាល​មកពីមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ ។
អ្នកដំណើរ៣៧នាក់ នៅរស់រានមានជីវិត ក្នុងនោះ៥នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានAeroflot airlines។ កុមារ២នាក់​ស្ថិតនៅក្នុងចំណោមជនរងគ្រោះបាត់​បង់​ជីវិត ។

យន្តហោះដឹកអ្នកដំណើរនេះ គឺជាយន្តហោះ Sukhoi Superjet 100 ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot ។ អ្នកដំណើរសរុប៧៣នាក់ រួមជាមួយអាកាស​យានិក៥នាក់ នៅលើយន្តហោះនេះ ចេញដំណើរពីទីក្រុងមូស្គូ ឆ្ពោះទៅកាន់ទីក្រុង Murmansk ភាគខាងជើងរបស់រុស្ស៊ី ។ ប៉ុន្តែវាបានបត់ក្បាលតម្រង់ទិសត្រឡប់ក្រោយវិញ ដោយមូលហេតុ «ហេតុផល​បច្ចេកទេស» ដែលមិនអាចបញ្ជាក់ប្រាប់ ហើយម៉ាស៊ីនយន្តហោះក៏ចាប់ផ្តើមឆាបឆេះតែម្តង ៕