Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ជនជាតិ២៨នាក់ក្នុងវីឡាដ៍ធំមួយកន្លែង​នៅ​ខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​សែនសុខ ការសហការជាមួយកម្លាំង នាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអំសាលា​ដំបូង​រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិ​ចិន ចំនួន ២៨នាក់ ស្រី០៥នាក់ ក្នុងវីឡាដ៍ធំ​ស្កឹមស្កៃមួយកន្លែង។​ កាលពីវេលាម៉ោង ០៣​និង៣០នាទីរសៀលថ្ងៃទី០៧ឧសភា ឆ្នាំ២០​១៩ នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា​ នៅក្នុងហេតុ​ការ​ចាប់ជនជាតិចិននោះ ដកហូតបានសម្ភារៈមួយចំនួនដូចជា៖ ទូរសព្ទ័​ដៃ​០៤គ្រឿងទូរសព្ទ័​ដៃណូគា១១គ្រឿង IPADMINI០៥គ្រឿង ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ០៦គ្រឿង , ដុំភ្លើង០១ដុំLAPTOP០៣គ្រឿង​ ម៉ាស៊ីន​បំផ្លាញ​ក្រដាស់០១​គ្រឿង​ម៉ាស៊ីនព្រីន​០១​គ្រឿង​ ឯកសារមួយចំនួនរថយន្តLEXUS.​RX300មួយគ្រឿង និងម៉ាស៊ីនថត​រូប០១​គ្រឿង ។​ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់​បញ្ជាក់ច្បាស់នៅឡើយទេ​ ។ 

បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់និងវត្ថុតាង ត្រូវបានកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋ​កម្មឆ្លងដែន នាំយកទៅធ្វើការសាកសួរ ៕