ដឹកអីដឹកយ៉ាងនេះលោក!រថយន្តក្រុមហ៊ុនដឹកជញ្ជូន(ឆ-ន)ដឹកទំនិញខ្ពស់ហួសកំណត់គៀបជាប់ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ
ភ្នំពេញ៖ រថយន្តFUSOរបស់ក្រុមហ៊ុនដឹកជញ្ជូន(ឆ-ន)មួយគ្រឿង បានដឹកទំនិញឡើងពេញរថយន្ត និងខ្ពស់ហួសប្រមាណបើកទៅគៀបជាប់ស្លាកប៉ាណូផ្សារពាណិជ្ជកម្មDugroនៅមុខមន្ទីពេទ្យរុស្សីត្រូវបានប្រជាពលរដ្ឋរាយការជូនសមត្ថកិច្ចចុះមកឃាត់រថយន្តនិងអ្នកបើកបរភ្លាមៗ។
-ហេតុការនេះបានបង្កការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៩ ស្ថិតចំណុចមុខមន្ទីពេទ្យរុស្សុី តាមបណ្តោយផ្លូវ២៧១សង្កាត់ស្ទឹងមាមជ័យ២ ខណ្ឌមានជ័យ។
បើតាមប្រភពពីអ្នកបើកបររថយន្តបង្កហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តមួុយគ្រឿងម៉ាកFUSOក្រុមហ៊នដឹកជញ្ជូនហៅកាត់(ឆ-ន)ក្បាលពណ៌ប៉ៃតងលាយស ពាក់ស្លាកលេខបាត់ដំបង3A-0538 បានដឹកទំនិញពីខេត្តតាកែវយកមកដាក់នៅឃ្លាំងមួយកន្លែងនៅម្តុំក្រោយមន្ទីពេទ្យរុស្សុី ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូង ដោយដឹកសំពេញសំពោងខ្ពស់ហួសប្រមាណពេក ខណះមកដល់ចំណុចកើតហេតុបានគៀបជាប់ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មDugroកាត់ទទឹងផ្លូវ តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកនាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕