Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ប្រើថ្នាំញៀនលើសកំរិត​ ដាច់ចិត្ត​ចងក​ សម្លាប់ខ្លួនចោលម្ដាយ

ភ្នំពេញ៖ បុរស​ម្នាក់​ប្រើប្រាស់ថ្នាំញៀនរហូត​ដល់មានជំងឺប្រសៃប្រសាត​ ហើយបាន​ដាច់​ចិត្ត​ចង​កសម្លាប់ខ្លួន​ និងចំរ៉ឹងដែកប្រហោ​ង​ ខ្យល់​ នៅ​ក្នុងផ្ទះជាន់ទី២​ បង្ករ​អោយ​មានការ​ភ្ញាក់​ កាលពីវេលាម៉ោង​៦និង​៤០នាទី​ យប់ថ្ងៃទី​៩ខែ​ឧសភាឆ្នាំ​២០១៩​ នៅ​ផ្ទះ​លេខ៦A ជាន់​ ទី២ផ្លូវសូនី ភូមិទ្រារ១ក្រុម៤សង្កាត់​​ ស្ទឹងមាន ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ​ ឡុង រតនា​ ភេទ​ប្រុស​ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ​ មុខរបរ​ នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ (គ្មានប្រពន្ធ)។

បើតាម​សម្តី​ ស្រ្តី​ម្នាក់ត្រូវជា​ម្តាយ​បង្កើត​ជន​រងគ្រោះ​ បានអោយដឹងថា​ កូន​ប្រុស​របស់​គាត់​ ២ឆ្នាំមុនបានឈប់រៀននៅ មហាវិទ្យាល័យដោយសារតែដើរលេងជាមួយ មនុស្សមិត្តភក្ភ័មិនល្អរហូតដល់ញៀនថ្នាំថែមទៀត។ បានលក់ម៉ូតូអស់ជាច្រើនគ្រឿងនិងសម្ភារៈមានតំលៃមួយចំនួនទៀតផង។​ ហើយគាត់​ក៏ធ្លាប់បានយក​ទៅដាក់មណ្ឌលកែប្រែ(ឱ​កាសខ្ញុំ)​ រួចពេលត្រឡប់មកវិញ ជនរងគ្រោះដែលជាកូនបានប្រាប់ថាឈប់ប្រើប្រាស់​គ្រឿងញៀនទៀតហើយ ។ ស្ត្រីជាម្ដាយបាន​បន្តថា​ រូបគាត់ជាម្តាយលឺកូននិយាយដូច្នេះមានចិត្តត្រេកអរណាស់ក៏បានទិញម៉ូតូឲ្យជិះដើម្បីទៅរៀនបន្ត។ តែមិនបានប៉ុន្មាន់ថ្ងៃផង​បានស្រប់តែលួចប្រើថ្នាំលើសដើម​ ហើយ​ក៏បានលក់ម៉ូតូអស់ទៀត​ ។
​គាត់បន្តទៀតថា​ ចាប់​តាំង​ ពីកូន​ប្រុស​របស់​គាត់​ ញៀនថ្នាំមកតែងតែ​មាន​ អារម្មណ៍​ រវើរ​រវាយ​ ថ្អូញ​ថាឈឺ​ក្បាល​ ហើយ​ថាគេចង់ចាប់ដាក់គុក មានមនុស្សច្រើនណាស់តាមរកគេ ហើយដើរ​ឈរ​ ជក់បារី​តែឯង​ ដោយ​មិន​មាត់​មិន​ក៍​ រក​អ្នក​ណានោះទេ​ ដូចជា​មនុស្ស​មាន​ ជំងឺ​ប្រចាំកាយ​ និង​វិបត្តិ​ផ្លូវ​ចិត្ត​ អញ្ចឹង​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ នៅ​ក្បាល​ព្រលប់​ គាត់​និង​កូន​ស្រីម្នាក់ទៀត​ បាន​លឺក្តាំងលើផ្ទះជាន់ទី២ ពួកគាត់មិនហ៊ានឡើងទៅមើលទេក្លាយកូន​ប្រុសរបស់គាត់រករឿង​ លុះ​មកដល់​ម៉ោងកើត​ហេតុ​ខាងលើ បងប្រុសបង្កើតរបស់ជន​រងគ្រោះ​ មកពីធ្វើការវិញក៍បាន​ដើរឡើងទៅ​ លើជាន់ទី២ក៍​ស្រាប់​តែ​ឃើញ​ ប្អូនប្រុស បាន​ចងក​សម្លាប់​ខ្លួន​ ជាមួយនិង​ខ្សែរលីឡុងនិង​ចំរុឹងដែកប្រហោងខ្យល់លើទ្វារខាងមុខ​ស្លាប់​បាត់ទៅហើយ ។

ក្រោយពេលឃើញ​សភាព​បែបនេះ​រូប​គាត់​ បាន​ឆោរឡោរ​ឡើង​ អោយ​គេឯង​ជួយ​ និង​បានរាយការណ៍ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ព្រមទាំងទំនាក់ទំនងជំនាញមក​ពិនិត្យ​និងធ្វើកោសលវិច្ឆ័យ​រួចបាន​បញ្ជាក់ថាជនរងគ្រោះចងកសម្លាប់​ខ្លួន​ឯងពិត​ប្រាកដមែន​។ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារធ្វើ​តាមប្រពៃណី​ ៕