Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ពិតជាប្រហើនមែនហ៊ានយកហ្គេមបាញ់ត្រី​ទៅដាក់ជាប់ប៉ុស្តិនគរបាលទួលសង្កែ១ផ្គើន​សមត្ថកិច្ច

ភ្នំពេញ៖​ ប្រហើនមែនយកល្បែងសុីសង​ខុស​ច្បាប់ប្រភេទហ្គេមបាញ់ត្រីមក​ដាក់ក្បែ​ប៉ុស្តិនគរបាលផ្គើននិងសមត្ថកិច្ចមែនទែន​ប្រហែលជាម្ចាស់ហ្គេមបាញ់ត្រីមួយនេះជាអ្នក​មានអំណាចហើយមើលទៅទើបមិនខ្លាច​ ។

បើយោងតាមប្រភពបានរាយការណ៍មកថា​ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះស្ថិតនៅខាងក្រោយប៉ុស្តិនគរបាល​ ទួល​សង្កែ១​ ចំងាយប្រហែល​ ៥០ម៉ែត្រ​ ក្នុងដំបន់មិនរាបរយ​ ​ភូមិផ្សារតូច​ សង្កាត់​ទួលសង្កែ១​ ខណ្ឌឫស្សី​កែវ​ រាជធានីភ្នំពេញ​ ។​ កំពុងបើកទួល​ក្រុមក្មេងទំនើង​ បង្កភាពអណាធិបតេយ្យ​និងអសន្តិសុខនូវភូមិសង្កាត់ដែលប្រជាពលរដ្ឋស្លូតត្រង់រស់នៅ​ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំង​ហ្គេមបាញ់ត្រីមួយបានបង្ហើបប្រាប់ថា​ មិនថា​យប់ឬក៏ថ្ងៃនោះទេតែងតែមានក្រុមក្មេងទំនើ​ងចេញចូលពពាក់ពពួននៅក្នុងផ្ទះទូហ្គេមបាញ់ត្រីនោះ​ ដោយហើយគេ​ សង្ស័យ​តែ​មានប្រើប្រាស់នូវថ្នាំញៀនទៀតផង​ ។ ប្រជាពលរដ្ឋ​ បានលើកឡើង​ សូមណូមពរដល់​អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ​ មេត្តា​មានវិធាការទបស្កាត់និងបង្ក្រាបផង​ ដើម្បីធានាសន្តិសុខជួនប្រជាពលរដ្ឋ​ ៕