ឆក់កាបូបមិនបានដួលម៉ូតូប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន
ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបពីជនជាតិ ចិនប្រុសស្រី២នាក់មិនបានសម្រេចដួលម៉ូតូត្រូវប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុការណ៍ចាប់បាននាំគ្នាវាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែឧសភាឆ្មាំ២០១៨ស្ថិតនៅចំណុចមុខ ខុនដូ ឌីកាសល៨៣តាមបណ្តោយផ្លូវ៣១៥ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទី១៖ មានឈ្មោះ ស៊ាង ជាង កាង ភេទប្រុសអាយុ១៩ឆ្មាំមុខរបរសិស្សសាលាវត្តកោះរៀនថ្នាក់ទី១១ ស្នាក់នៅម្តុំសាលារៀនបាក់ទូក មានស្រុកំណើតនៅខេត្តតាកែវ។
ទី២៖ មានឈ្មោះ ទូច ម៉ែងហុង ភេទប្រុស អាយុ១៦ឆ្នាំមុរបរ សិស្សសាលាទួលសង្កែ ស្នាក់នៅសង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅខេត្តកំពងចាម។
យោងតាមប្រភពពីសន្តិសុខយាមនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុរូបគាត់ឃើញជនជាតិចិនប្រុសស្រី២ នាក់បានដើរចេញពីផ្សាសុីខេ រួចនាំគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៥ទិសដៅពីជើងទៅត្បូងឃណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ពណ៏ខ្មៅពាក់ស្លាកលេខព្រះសីហនុ1H-8708បានជិះមកពីក្រោយរួចឆ្វែល២ទៅ៣ជុំទើបធ្វើសកម្មភាពឆក់កាបូបយួដៃពីជនរង គ្រោះតែត្រូវជនរងគ្រោះទាញបណ្ដាលឲ្យដួលម៉ូូតូភ្លាមៗ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយទ្ឡើងទ្រោមខ្លួនទាំង២នាក់ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ចំណែកជនរងគ្រោះដែលជាជនជាតិចិនប្រុសស្រីទាំង២នាក់បានបន្តដំណើរទៅមុខបាត់ដោយពុំបានទៅដាក់ពាក្យបណ្តឹងនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់១ ដើម្បីកសាងសុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕