Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទ​ដៃមិនបានសម្រេច ដួល​​ម៉ូតូរត់ចូលវត្ថត្រូវប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច​

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​​ត្រូវបានប្រជាពល​រដ្ឋចាប់បានប្រគល់ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិចិនប្រុស​ស្រីមួយក្រុម ​​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ មិនបាន សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ ជនសង្ស័យក៏បាន​ងេីប​រត់​ចោល​ម៉ូតូ​ ចូលទៅក្នុងវត្តស្រះចក។
បង្កឲ្យការណ៍​ភ្ញាក់ផ្អើល​ ​កាលពី​វេលា ម៉ោង​១០និង១០នាទីយប់ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១​៩​ នៅ​ចំណុច​វត្តស្រះចក​ តាមបណ្ដោយ​ផ្លូវ​៤៧កែងនិង៥៣ ស្ថិត​ក្នុង​សង្កាត់ស្រះចក ​ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ។

ជនសង្ស័យ​មាន​ឈ្មោះ​ ចេង នុត ភេទប្រុស​ អាយុ១៤ឆ្នាំជនជាតិខ្មែរមុខរបរសិស្សសាលា​ ជា សុីម ចំរើនរដ្ឋ នៅគីឡូលេខ១០ សង្កាត់​ស្វាយប៉ាក ស្នាក់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះជាជនជាតិចិនមួយក្រុមមានស្រីប្រុស​ បានជិះកង់បីឥណ្ឌាមួយគ្រឿងដោយធ្វេីដំណេីរ​តាមបណ្ដោយ​៤៧ក្នុង​ទិស​ដៅ​ពីជើងទៅត្បូងកំពង់ចុកទូរស័ព្ទ​ ខណ:មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ ក៏ស្រាប់​តែ​​ជនសង្ស័យ​​ម្នាក់​ជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា BeAT ពណ៌ស លាយក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ​1HG.8528ដែលជិះ​តាមមកពី​ក្រោយ​ រួចក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ដៃជន​រងគ្រោះ ដោយសារជនរងគ្រោះកាន់ជាប់ក៏ទាញមកវិញបណ្តាលឲ្យដួលម៉ូតូរបស់ជនសង្ស័យ ភ្លាមៗ​នោះ​ជនសង្ស័យ​​ក៏​បាន​រត់​គេច​ខ្លួន​ចោល​ម៉ូតូ​ចូលទៅក្នុងវត្តស្រះចកក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។ចំណែកជនរងគ្រោះជាជនជាតិចិនបានជិះកង់បីចេញពីកន្លែងកើតហេតុ​ទៅបាត់ដោយពុំបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ​ ។

ក្រោយ​ពេលកើតហេតុ​ជនសង្ស័យ​​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រះចក ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕