រន្ធត់ណាស់! បុរសម្នាក់សតិមិនល្អដើរដេកកណ្ដាលផ្លូវត្រូវរថយន្ត២-៣គ្រឿងកិនស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សសតិមិនល្អ បានដើរដេកកណ្ដាលផ្លូវត្រូវរថយន្ត២ទៅ៣គ្រឿងបើកកិនកណ្ដាលខ្លួនបណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តបអុីនដឺខន ក្បែរផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
-យោងតាមសាក្សីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ជាមនុស្សមានសតិមិនប្រក្រតី បានដើរដេកតាមផ្លូវ និងកណ្ដាលផ្លូវជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុកបណ្ដាលឲ្យរងរបួសផងដែរ តែមិនធ្ងន់ធ្ងរនោះទេ ។ ខណៈនៅយប់កើតហេតុ ស្រាប់តែបុរសរូបនេះមកដេកកណ្ដាលផ្លូវត្រង់ចំណុចស្តុប អុីនដឺខន ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាកប្រហែល៣គ្រឿងបើកកិនចំខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយរថយន្តបង្កទាំងនោះបានបន្តដំណើរទៅបាត់ស្រមោល ។
-បន្ទាប់ពីករណីបុរសសតិមិនល្អត្រូវបានរថយន្តកិនបណ្ដាលឲ្យរងរបួសធ្ងន់គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន និងមន្ទីពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់លុយមិនខ្វល់ឡើយ ។
ក្រោយមកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិត តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងយកតម្កល់នៅឯវត្តទឹកថ្លារង់ចាំបូជាតាមប្រពៃណីនាពេលក្រោយ ៕