ក្លាយជាអ្នកទោសស្នេហាព្រោះតែរួមរក្ស័ជាមួយជីវ៉ាមិនទាន់គ្រប់វ័យត្រូវម្ដាយស្រីប្ដឹងឲ្យសមត្ថកិច្ចចាប់វាយខ្នោះ
ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីរលួងលោមប្រឡោមស្នេហ៍រួមរក្ស័មេត្រីបានសម្រេចជាច្រើនលើក ជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ៖ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ នៅបន្ទប់ ជួលរបស់យុវជនសង្ស័យ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
លោកវរះសនីយ៏ឯក ជឺម ស៊ីថា បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ (មានសារធាតុញៀន)។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឃន វិច្ឆិកាទិត្យារី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។
បេីតាមសម្ដី ម្ដាយក្មេងស្រីរងគ្រោះឈ្មោះ លន សុភ័ស ភេទស្រី អាយុ៣៩ឆ្នាំ បានឲ្យ
ដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី កូនរបស់គាត់បានបាត់ចេញពីផ្ទះស្ថិតនៅភូមិរលួសសង្កាត់ជើង ឯក ខណ្ឌដង្កោ ហើយគាត់និងសាច់ញាតិបានដើររកតែ រកមិនឃើញឡើយ ។
លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ឈ្មោះ លន សុផាត ភេទស្រី អាយុ៣៨ឆ្នាំ (ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មួយស្រីនៅក្នុងបន្ទប់ជួលរបស់យុវជនសង្ស័យ ខាងលេី ដែលស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។ ពេលនោះឈ្មោះ លន សុផាត ក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះ អោយបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក អោយជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលជើងឯកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ ពិតជាមានការទំនាក់ទំនងស្រលាញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននិងបានរួមភេទជាមួយ ក្មេងស្រីរងគ្រោះបានសម្រេចចំនួន៨ដង ទើប ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះដឹង និងបានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
បច្ចប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕