អាសូរ!! បុរសជាមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ត្រូវរថយន្តបុកធ្លាយពោះស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជាមន្ត្រីយោធាចូលនិវត្តន៍ជិះម៉ូតូឌ្រីមសង់០១៩ត្រូវរថយន្តហុីយ៉ាន់ដាយATOZមួយគ្រឿងបើកបុក ទំហឹង ខ្ទាតជិត១០ម៉ែត្រ បណ្ដាលឲ្យធ្លាយពោះវៀនស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥១ ភូមិធំ សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះមានឈ្មោះ សុខ ប៊ុនធឿន ហៅបឿ ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរមន្ត្រីយោធាចូលនិវត្តន៍ មានស្រុកកំណើត ភូមិថ្នល់បន្ទាយ សង្កាត់ពុនសាំង ខណ្ឌព្រែក ព្នៅ
បើតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយATOZពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Z-1435ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩ពណ៌ខ្មៅពាក់ភ្នំពេញ1HK-2998បើកបរដោយបុរសរងគ្រោះបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច បុកពេញទំហឹងបណ្តាលឲ្យ ជនរងគ្រោះខ្ទាត ជិត១០ម៉ែត្រស្លាប់នៅនិងកន្លែង បន្ទាប់ពីកើតហេតុភ្លាមៗរថយន្តបង្កបំរុងបើករត់គេចខ្លួនតែដោយសារថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅលេងរួច ។ ចំណែកម្ចាស់ររថយន្តបង្កឃើញសភាពមិនស្រួលរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តនៅនិងកន្លែង។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថ កិច្ចមូលដ្ឋានចុះមកពិនិត្យ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕