Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តខ្សែរភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ចោលប្រពន្ធ

កណ្ដាល៖ បុរសជាងជួសជុលរថយន្តម្នាក់យកឌុយអាំងវទ័រ តភ្ជាប់ជាមួយភ្លេីងអគ្គិសនីដើម្បីជួសជុលរថយន្តត្រូវឆ្លងចរន្តអគ្គីសនីឆក់ស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៩-៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមាន ឈ្មោះ ង៉ែត បូណា ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរជាងធ្វេីឡានមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។ មានប្រពន្ធ ឈ្មោះឡុង-ស្រស់ អាយុ៣១ឆ្នាំ

បើតាមសម្ដីស្ត្រីជាប្រពន្ធបានឲ្យដឹងថាមុនពេលកើតហេតុប្ដីរបស់គាត់បានយកឌុយអាំងវទ័រយកទៅតភ្ជាប់ជាមួយភ្លេីងអគ្គិសនី ពេលតភ្ជាប់រួចហេីយគាត់ក៍យកអាំងវទ័រនោះដាក់ នៅផ្ទាល់ដីក្បែរឡានរួចក៍យកដង្គៀបទៅចាប់ជាមួយនឹងក្បាលអាគុយសាកភ្លេីងដេីម្បីបញ្ឆេះឡាន ។ បន្ទាប់មកក៍ដេីរមកមេីលរូបគាត់ជាប្រពន្ធឆាយដីមុខផ្ទះ លុះបាន ប្រហែល១៥នាទីក៍ដេីរទៅកន្លែងធ្វេីឡានវិញរួចក៍លេីកអាំងវទ័រដាក់លេីក្បាលឡានហើយក៍ទ្រោបលេីទ្វារឡានដេីម្បី បញ្ឆេះភ្លាមៗនោះក៏ឆ្លងចរន្តអគ្គិសនីជាមួយអាំងវទ័របណ្ដាល ឲ្យឆក់ពេលគាត់នៅឆាយដីមុខផ្ទះ បានឮសំលេងស្រែកអូយខ្លួនក៍ស្ទុះមកមេីលកន្លែងប្តីធ្វេីឡានក៍ឃើញប្ដី ត្រូវខ្សែភ្លើង ឆក់ដួលទៅលើដី ។ ភ្លាមៗនោះខ្លួនបានស្ទុះទៅដកឌុយចេញពីព្រីភ្លេីងបន្ទាប់មកបានស្រែកហៅអ្នកជិតខាងជួយផងប្តីខ្ញុំខ្សែរភ្លេីងឆក់ហេីយពេលនោះបងប្អូនជិតខាងស្ទុះមកជួយលេីកដាក់លេីគ្រែយកមកធ្វេីចលនាលុះធ្វេីចលនាមិនដឹងខ្លួនក៍ ហៅឡានដឹកទៅមន្ទីពេទ្យស្រុកស្អាងតែអកុសលបានស្លាប់បាត់បង់ជីវិតពាក់កណ្ដាលតាមផ្លូវ ។

ក្រោយកើតហេតុកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនឹងកំលាំងជំនាញបានចុះមកពិនិត្យនិងធ្វើកំណត់ហេតុប្រគល់សពជន រងគ្រោះឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕