Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ដុតទានចោលដួលឆេះអស្សាណៈសំណាងមិនរាលដាលដល់ផ្ទះ

ភ្នំពេញ៖​ ដុតទានចោលដួលឆេះអស្សាណៈផ្អើលដល់សមត្ថ​កិច្ចប៉ុស្តិស្ទឹងមានជ័យ៣​ ចេញអន្តរាគមន៍ជួយបាញ់ពន្លត់ទាន់ពេលវេលា​៖​ ហេតុការណ៍នេះបានកើតឡើងកាល​ ពីវេលាម៉ោង០៩និង៣៥នាទីយប់ថ្ងៃទី១៨ខែ​ឧសភាឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤២០A​ផ្លូវ លេខ៤៨ចូលផ្សារលឹមឈាងហាក់ស្ថិតនៅភូមិឫស្សី១​សង្កាត់សង្កាត់ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យរាជធានីភ្នំពេញ​ ។

លោក​ ឯម​ ភារី​ នាយប៉ុស្តិនគរបាល​ រដ្ឋបាល​ស្ទឹងមានជ័យ៣​ បានឲ្យដឹងថា​ ម្ចាស់ផ្ទះមានឈ្មោះ​ សេង សុផល ភេទស្រីអាយុ៤៩ឆ្នាំ​មុខ​របរនៅផ្ទះ​ ។
លោក​ ឯម​ ភារី​ បានបន្តថា​ មូលហេតុនៃការ​ឆាបឆេះនេះ​ បណ្ដាលមកពី​ ម្ចាស់ផ្ទះដុតទានលើអស្សាណៈ​ ហើយទុកចោលបណ្ដាលឲ្យ​ដួលឆាបឆេះ​ ហើយភ្លាមៗ​ លោក​ បានចេញ​អន្តរាគមន៍ដោយយកបំពង់ពន្លត់អគ្គីភ័យជួយ​បាញ់ពន្លត់អោយរលត់ទៅវិញទានពេលវា​លាពុំបានឆេះរាលដាលដល់ទ្រព្យសម្បត្តិ​ធំដុំឡើយ​ ។

ក្រោយពេលកើតហេតុលោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ៍នគរបាល​ ស្ទឹងមានជ័យ៣​ បានសុំណូម​ពរដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាមានការ​ប្រុង​ប្រយត្ន័អោយបានខ្ពស់ចំពោះភ្លើងធូក​ ទាន​ និងភ្លើងអគ្គីសនី​ មុននិងយើងចាកចេញ​ពីផ្ទះត្រូវពន្លត់ឬបិតប៉ារ៉ែតភ្លើងជាមុនសិន​ ដើម្បីកុំអោយមានអគ្គីភ័យកើតឡើងដូចជា​ករណីនេះទៀត​ ៕