សង្ស័យមានវិបត្តិធ្ងន់ធ្ងរ យុវជនម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួននៅលើដើមខ្នុរ
ភ្នំពេញ៖ យុវជនម្នាក់សង្ស័យមានវិបត្តិក្នុងចិត្តធ្ងន់ធ្ងរបានសម្រេច ចិត្តចង.ក សម្លាប់ខ្លួននៅនិងដើមខ្នុរ បង្កការភ្ញាក់ផ្អើលដល់អ្នកខាងកាលពីម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ កុសល ពិសី អាយុ២៧ឆ្នាំ ស្នាក់នៅ និងជួយមើលការខុសត្រូវផ្ទះជួល អ៊ុំរបស់ខ្លួន នៅចំណុចផ្ទះជួលកើតហេតុ ខាងលើ ។
យោងតាមសម្ដីអ្នកជិតខាងដែលរស់នៅផ្ទះជួលខាងលើបានឲ្យដឹងថា មុនថ្ងៃកេីតហេតុ គេសង្កេតឃេីញយុវជនខាងលេីដេីរនិយាយទូរស័ព្ទមានទឹកមុខគ្រៀមក្រំខុសពីធម្មតា ដោយឃេីញទឹកមុខដូចនេះអ្នកជិតខាងបានគិតថាទំនងមានវិបត្តិអ្វីមួយហើយតែមិនហានសួរនាំ។លុះមកដល់ព្រលប់ថ្ងៃកើតហេតុ នារី ម្នាក់ឈ្មោះ ចិត្តា អាយុ២២ឆ្នាំមុខរបរ សិស្ស ដែលស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ បានចុះពីលើផ្ទះ ក្រឡែកទៅឃើញ យុវជនរងគ្រោះបាន ចង.កសម្លាប់ខ្លួនលេីដេីមខ្នុរទេីបមានការភ្ញាក់ផ្អេីលឆោឡោតែម្ដង ។
ក្រោយមក ម្ចាស់ផ្ទះជួលបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដេីម្បីចុះមកពិនិត្យសពនៅកន្លែងកេីតហេតុ ព្រមទាំងសមត្ថកិច្ចជំនាញបានធ្វេីកោសល្យវិច័យរួច បានបញ្ចាក់ថា យុវជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់យកទៅធ្វេីបុណ្យតាមប្រពៃណី៕