រថយន្តTACOMAពន្លះក្បាលរបាំងថ្មពុះចែកទ្រូងផ្លូូវបាក់១កង់រថយន្តក្រឡាប់ផ្ងារជើង
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់១កង់ ចំណែករថយន្តក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អ តៃកុង រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្ដាលផ្លូវជាតិលេខ២ត្រង់ចំណុចមុខវត្តចាក់អង្រែក្រោមក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកTACOMAពណ័ខ្មៅ ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខភ្នំពេញ2R-6280 បើកបរដោយបុរសធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុបានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលបាក់ ១កង់រថយន្តហើយក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តជាប់នៅក្នុងរថយន្តត្រូងបានបងប្អូនប្រជាពរដ្ឋវាយកញ្ចក់រថយន្តបំបែកដើម្បីយកតៃកុងចេញមកខាងក្រៅវិញសំណាងល្អគ្រាន់តែ រងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងរួចស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕