ពលរដ្ឋនៅសង្កាត់អូរចារក្រុងនិងខេត្តបាត់ដំបង សង្ស័យថាល្បែងភ្នាល់ទឹកភ្លៀងជាឆ្នាំងបាយ លោក អធិការនិងអភិបាលក្រុងបាត់ដំបង ទើបមិនបង្ក្រាប
បាត់ដំបង៖ ជាទូទៅប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង បានដឹងយ៉ាងច្បាស់នូវល្បែងភ្នាល់ទឹកភ្លៀង នៅពេលដែលដល់រដូវកាលម្ដងៗ ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅសង្កាត់អូរចាបានឲ្យដឹងថា មេបនល្បែងទឹកភ្លៀងនៅក្រុងនិងខេត្តមានឈ្មោះ លោក តាល់ បានបើកទីតាំងល្បែងភ្នាល់ទឹកភ្លៀង ជាច្រើនឆ្នាំមកហើយនៅចំណុច វាលស្រែមួយពាន់ ក្នុងសង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង ប៉ុន្ដែគ្មានអាជ្ញាធរមូលមិនដែលអើពើ ទប់ស្កាត់ឬបង្ក្រាបឡើយទើបប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា ទីតាំងបនល្បែងទឹកភ្លៀងនេះ ជាឆ្នាំងបាយឆ្នាំងសម្លររបស់លោក អធិការនិងលោក អភិបាលក្រុងបាត់ដំបង ទើបមិនបង្ក្រាបនៅស្ងៀមបិតភ្នែកធ្វើមើលមិនឃើញមិនដឹងមិនលឺ ។
ពលរដ្ឋបានលើកឡើងថា តើ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ៩ចំណុចរបស់ ក្រសួងមហាមផ្ទៃ ដែលដាក់ចុះឲ្យអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានអនុវត្ថ ដើម្បីធានា សន្តិសុខ សុវត្ថិភាពជួនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលនោះនៅឯណា? បើអាជ្ញាធរមានសមត្ថកិច្ច នៅក្រុងនិងខេត្តបាត់ដំបងនេះ ធ្វើប្រងើយ មិនហ៊ាន បង្ក្រាប មេបនល្បែង ទឹកភ្លៀងនេះផង ផ្ទុយនិងគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព
-ពលរដ្ឋបន្តថា អោយតែដល់រដូវកាលទឹកគឺក្រុងអ្នកញៀនល្បែងមួយនេះជាច្រើនរយអ្នកពពាក់ពពួននាំគ្នាទៅលេងភ្នាល់លុយម្នាក់ៗចាញ់ឈ្នះរាប់សិបលាន់រៀលឯណោះ។
ប្រជាពលរដ្ឋនេះជាក្ដីបារម្មណ៍ដ៏ធំចំពោះការរស់នៅរបស់ពួកគាត់ ព្រោះបញ្ហាចោរ កម្មវាកើតចេញអំពីបញ្ហាល្បែងសុីសងនេះ ។
ប្រជាពលរដ្ឋបានសូមណូមពរដល់ លោក អភិបាល ខេត្ត និងលោក ស្នងការខេត្តបាត់ដំបង មេត្តាជួយអន្តរាគមន៍មានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងសុីសងទឹកភ្លៀងនៅក្រុងនិងខេត្តបាត់ដំបងនេះផង ៕