បង្ហាញមុខស្ត្រីសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀន២នាក់និងថ្នាំញៀនជាងប្រាំពីរគីឡូក្រាម
ភ្នំពេញ៖មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩បានធ្វើការបង្ហាញមុខនារីពីរនាក់ ដែលជាជន សង្ស័យជូញដូរគ្រឿងញៀនដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានកាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅថ្មីៗនេះនៅណុច ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីដែលជាជនសង្ស័យទាំងពីរនាក់រួមមាន៖ ទី១-ឈ្មោះ ហ៊ីម ពៅ ភេទ ស្រី ជនជាតិខ្មែរឥស្លាមអាយុ២៥ឆ្នាំទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៣៦H ផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហ៊ីម ជុ អាយុ៣១ឆ្នាំ ជនជាតិខ្មែឥស្លាមរមានទីលំនៅដូចគ្នា ។
លោកវរៈសេនីយ៍ឯក យិន បញ្ញារិទ្ធ បានឲ្យដឹងថា ក្រោយពីមាន បទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តីបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសហការពីប្រជាពលរដ្ឋផងនោះនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានស៊ើបអង្កេតអស់រយៈពេល មួយ ខែឈានដល់ធ្វើការឃាត់ខ្លួនស្ត្រីពីរនាក់និងគ្រឿងញៀនជាងប្រាំពីរគីឡូក្រាមកាលពីថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះនៅណុចផ្លូវ៩៣ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរៈសេនីយ៍ឯក បានបន្តថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានដកហូតថ្នាំញៀនប្រភេទម៉េតំហ្វេតា មីនICE ជាងប្រាំពីរគីឡូក្រាមនិងសម្ភារៈវេចខ្ចប់មួយចំនួនទៀតដែលមានតម្លៃជិត១០ម៉ឺនដុល្លារអាមេរិក។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដើម្បីបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមផ្លូវច្បាប់ ៕