Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ព្រៃផ្សៃ ! ចាប់រំលោភកូនចុងត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្តាល ៖ ឳពុកចុងចិត្តតិរច្ឆានពេលប្រពន្ធមិននៅផ្ទះចាប់កូនអាយុ៥ឆ្នាំរំលោភត្រូវប្រពន្ធដឹងរឿងប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១៥ នាទីរសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ វ.ដ.ណ.អាយុ ៥ឆ្នាំជនជាតិខ្មែរ ។ ដោយឡែកជនសង្ស័យ មានឈ្មោះ វង្ស សុខា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុជា មួយគ្នា។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យ ដោយបងស្រីរបស់ក្មេងស្រីរងគ្រោះឈឺ ពេលនោះស្ត្រីជាម្តាយត្រូវជាប្រពន្ធជនសង្ស័យ បានសម្រេចចិត្តនាំ កូនទៅព្យាបាលនៅភ្នំពេញ ដោយទុកកូនស្រីរងគ្រោះនិងប្តីចុងឲ្យជួយមើល ។ លុះរយះពេល០៤ថ្ងៃក្មេងស្រីរងគ្រោះឈឺទៀតទើបជនសង្សយ័ត្រូវជាឪពុកចុងបានយកក្មេងស្រីរងគ្រោះទៅផ្ញើម្តាយមីងនៅភ្នំពេញ ។ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ក្មេងស្រីរងគ្រោះក្តៅខ្លួនខ្លាំងពេកម្តាយមីងបានយកទៅពេទ្យបង្អែករាជធានី ដើម្បីឲ្យពេទ្យពិនិត្យមើល លុះពេលពេទ្យពិនិត្យរួចបានប្រាប់ម្តាយមីងក្មេងស្រីរងគ្រោះថា ក្មេងស្រីត្រូវបានគេចាប់រំលោភ។
ទើបនៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០២និង០០ នាទីរសៀលម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យប្តឹងជនសង្សយ័ឈ្មោះ វង្ស សុខា ត្រូវជាប្តីដោយចោទថាបានចាប់រំលោភ ក្មេងស្រីរងគ្រោះដែលជាកូនចុង ។

ក្រោយពេលទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ចបានចុះទៅធ្វើ ការឃាត់ខ្លួនជនសង្សយ័មកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាម និតិវិធីច្បាប់ ៕