Friday, December 27, 2024
Latest:
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់! សន្តិសុខបុរីប៉េងហួត ចាប់សង្កត់បុរសម្នាក់ថប់ដង្ហើមស្លាប់ ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបាន៤នាក់

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត​បន្ទាប់ពីដើរចូលក្នុងការដ្ឋានសាងសងបូរី​ប៉េងហួតហើយត្រូវក្រុមសន្តិសុខចាប់ឃាត់​សង្កត់ពីលើរហូតថប់ដង្ហើមស្លាប់
ហេតុការនេះបានកើតឡើង កាលពីល្ងាច​ថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ វេលាម៉ោង​១៨និង​១៥នាទី នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានអោយដឹងថាជនសង្ស័យចំនួន៤នាក់ ទី១/ឈ្មោះ ឈិត ណាង ហៅ P១៤៣ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២/ឈ្មោះ ចាន់ អេម ហៅ P៥៣ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៣/ ឈ្មោះផូ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៤/ឈ្មោះយុក សំកុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ(សព)ឈ្មោះ សាន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះបងស្រី ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការបន្តថាកាលពីថ្ងៃទី២៨ ខែឧស​ភាឆ្នាំ២០១៩ វេលាម៉ោង១៧និង៣៥នាទី ជន​រងគ្រោះឈ្មោះ សាន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ (សព) បានដើរចូលទៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយកាន់ខ្សែក្រវាត់រត់ចូលតាម​បន្ទប់ស្នាក់នៅរបស់កម្មកធ្វើអោយមាន​សភាព​ជ្រួលច្របល់ រួចក្រុមកម្មករក៏បានរត់​ទៅរាយការណ៍ប្រាប់សន្តិសុខដែលយាម​នៅការដ្ឋានបុរីប៉េងហួតខាងលើ ។ ហើយក្រុមសន្តិសុខមានគ្នាចំនួន០៤នាក់ បាននាំគ្នាទៅចាប់ឃាត់ជនរងគ្រោះ(សព) ដើម្បីយកចេញពីការដ្ឋានសំណង់ខាងលើ ។ ពេលនោះជនសង្ស័យម្នាក់បានស្ទុះចូលទៅចាប់គ្រៀកដៃឆ្វេងជនរងគ្រោះ តែជនរងគ្រោះបានរើបំរះ ទើបជនសង្ស័យម្នាក់ទៀតបានចាប់គ្រៀកកវិញម្តង ហើយប៉ែងជើងជនរងគ្រោះ (សព) ផ្តួលផ្កាប់មុខទៅនឹងដី ហើយបក្ខពួកគេចំនួន៣នាក់ផ្សេងទៀត បានចូលទៅជួយចាប់សង្កត់ជនរងគ្រោះ រួចជនរងគ្រោះបានរើបបម្រះ ក្រុមជនសង្ស័យកាន់តែសង្កត់ថែមទៀត មួយសន្ទុះជនរងគ្រោះឈប់រើបម្រះ ហើយមានសភាពស្លេកស្លាំង ទើបក្រុមជនសង្ស័យលែងសង្កត់ជនរងគ្រោះ(សព) រួចបានយកខ្សែក្រវាត់ចងដៃជនរងគ្រោះនឹងចងជើងទាំងពីររបស់ជនរងគ្រោះជាប់ ។ បន្ទាប់មកជនរងគ្រោះមានសភាពទន់ដៃទន់ជើង មុខមាត់ឡើងពណ៌ស្វាយ ឈប់មាត់ឈប់ក ក្រុមជនសង្ស័យក៏បានស្រាយខ្សែចេញពីដៃ ពី​ជើងរួចនាំគ្នាលើកជនរងគ្រោះដាក់ចូលរទេះ​ អូសចេញទៅទម្លាក់នៅខាងក្រៅរបងការ​ដ្ឋាន​សំណង់ ៕

ក្រោយមកសាច់ញាតិរបស់ជនរងគ្រោះ (សព) បានមករកជនរងគ្រោះ(សព) ត្រឡប់ទៅផ្ទះវិញ ឃើញសភាពដូចខាងលើ ក៏បាននាំគ្នាលើកដាក់លើម៉ូតូ ដឹកទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅខេត្តកណ្តាល តែពេលទៅដល់ គ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះ(សព) បានដាក់ខ្យល់ស្លាប់បាត់ទៅហើយ ។ ហើយក្រុមគ្រួសាររបស់ជរងគ្រោះក៏បានដឹកសព យកមកតម្កល់ទុកនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការបំភ្លឺសាក្សី ប្រមូលវត្ថុតាង ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសាកសួរនឹងចាត់ចែងទៅតាមនីតិវិធីច្បាប់៕