Monday, November 25, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ចេញពីផឹកស្រាក្រឡុកជិះម៉ូតូដួលបោកក្បាល​និងថ្នល់ស្លាប់ពេលបញ្ជូនទៅមន្ទីរ​ពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័​ជួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់បន្ទាប់​មកបានស្លាប់ពេលបញ្ជួនទៅសង្គ្រោះដល់ពាក់កណ្ដលផ្លូវ​ ៖​ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវ​លេខ៥១ កែងនិងផ្លូវលេខ២៤០ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាន សពជនរងគ្រោះមានឈ្មោះ លី​ ជីមី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបបជាបុគ្គលិកនៅសណ្ឋាគាមួយកន្លែងម្តុំវិមានឯករាជ្យ ស្នាក់នៅម្តុំផ្សារចាស់ ខណ្ឌ​ដូ​នពេញ និងមានស្រុកកំណើតស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បើតាមការរៀបរាប់របស់ប្អូនប្រុសម្នាក់ដែលត្រូវជាប្អូនជីដូនមួយសព​ បានឲ្យដឹងថា នៅ​មុន​ពេលកើតហេតុ ខ្លួននិងបងជីដូនមួយដែល​ជា(សព)បានទៅផឹកស្រាក្រឡុកនៅម្តុំចតុមុខ ក្រោយមកក៍នាំគ្នាជិះម៉ូតូម្នាក់មួយគ្រឿងចេញមក​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១​ បំណងទៅទិញបាយ​ហូប លុះមកដល់ចំណុចកើតហេតុដោយ​សារ​តែគាត់ជិះម៉ូតូលឿនចាប់ហ្វាំងមិនទាន់ទើបបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ។​
ប្រភពដដែលបានបន្តទៀតថាក្រោយមកខ្លួនក៍បានទាក់ទងហៅរថយន្តសាមុយដឹកយក​ទៅសង្គ្រោះនៅមន្ទីពេទ្យប៉ុន្តែជាអកុសលរថយន្តដឹកទៅមិនទាន់ដល់មន្ទីពេទ្យផង​ជន​រងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវតែម្ដង ។​

ក្រោយកើតហេតុ គេសង្កេតឃើញមានសាច់ញាតិបងប្អូនជនរងគ្រោះបានមកដល់ស្រែកទ្រហោយំ​ សោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង មើលទៅគួរឲ្យសង្វេក​។ បន្ទាប់មក​ សមត្ថកិច្ច​ បានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ។
ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ​ប្រគល់ឲ្យក្រុមគ្រួសារដឹកយកធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕