ផឹកស្រវឹងបាត់ខ្លួន២ថ្ងៃ ពេលឃើញក្លាយជាសាកសពអណ្តែតទឹកទៅហើយ
ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រះឃើញអណ្តែតទឹក រណ្តៅដី ក្រោយពីផឹកស្រាស្រវឹងបាត់២ថ្ងៃ សពគេប្រទះឃើញនៅវេលាម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅរណ្តៅដីដ៏ជ្រៅមួយកន្លែង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ឡុង នៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សេនជ័យ មានស្រុកកំណើត ភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ផេត ខួច អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រី១នាក់ ។
ប្រភពពីសាច់ញាតិបានអោយដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែលជា០៩យប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ ក្រោយពីផឹកស្រវឹង ជាមួយមិត្តភ័ក្ររួមការងារ ហើយចាកចេញទៅបាត់ មិនដឹងថាទៅណា សាច់ញាតិ ក្រុមគ្រួសារ ដឹងថាបាត់មួយយប់ហើយ ក៏មិនតាមស្វែងរកដែរ ព្រោះកន្លងមកធ្លាប់បាត់ដាច់យប់ លុះរហូតដល់ ព្រឹកថ្ងៃទី០២ ខែមិថុនា នៅតែមិនឃើញជនរងគ្រោះមកវិញ ដោយសង្ស័យថាចុះងូតទឹករណ្តៅដីខាងលើដែរ តែមិនឃើញ ទើបនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានគេប្រទះឃើញសពជនរងគ្រោះអណ្តែតបាត់ទៅហើយ ។
ដោយឡែកមានប្រភពមួយផ្សេងទៀតបានអោយដឹងថា ជនរងគ្រោះ មុនកើតហេតុ រួមជាមួយមិត្តភ័ក្រ គ្នា៣នាក់ ក្រោយពីផឹកស្រវឹង ជិះម៉ូតូទៅរកកន្លែងជក់គ្រឿងញៀន នៅដីវាល មាត់រណ្តៅដីខាងលើ ឃើញកម្លាំងសមត្ថកិច្ច ល្បាត ជនទាំង៣នាក់ភ័យ លោតចូលទឹក រណ្តៅដីខាងលើ២នាក់ ចាប់ឃាត់ខ្លួនម្នាក់ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ លុះដល់ព្រឹកថ្ងៃទី០៣នេះ ស្រាប់តែប្រទះឃើញ សាកសព ដែលគេសង្ស័យថា ជនសង្ស័យ ដែលរត់គេចពីសមត្ថកិច្ចហើយ ។
សាកសពក្រោយពីប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕