Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ជនជាប់ចោទម្នាក់ស្លាប់ដោយសារតែគាំងបេះដូង

កំពង់ធំ ៖ ជនជាប់ចោទម្នាក់នៅពន្ធនាគាខេត្តកំពង់ធំខ្យល់ (គ)គាំងបេះដូងស្លាប់
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនជាប់ចោទឈ្មោះ សុខ មឿន ភេទប្រុស ឆ្នាំកំណើត១៩៧០ នៅលីវ រស់នៅភូមិខ្នាយទង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជាប់ចោទពីបទៈ ឃាតកម្ម កាលពីថ្ងៃទី០៤ខែមិនាឆ្នាំ ២០១៨ ដោយចៅក្រមឈ្មោះ ឃន សុកល សាលាតំបូងខេត្តកំពង់ធំ ។
មានជំងឺសសៃប្រសាទ និងបង្អត់អាហារខ្លួនឯងរយៈពេល៣ ទៅ៤ថ្ងៃ បណ្តាលឲ្យខ្យល់(គ) គាំងបេះដូងស្លាប់តែម្ដង ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទប់មកលោកព្រះរាជអាជ្ញារង មាស វឌ្ឍនា អមសាលាតំបូងខេត្តកំពង់ធំ និងបុគ្គលិកមន្ទីរ ពេទ្យខេត្ត បានដឹកនាំកម្លាំងជំនាញចុះពិនិត្យ សាកសពក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វីនោះទេ ។

ក្រោយមកសពជនជាប់ចោទត្រវបានប្រគល់ជូនលោក មាស គឹមអេង អនុប្រធានពន្ធនាគារខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមប្រពៃណី ៕