Friday, November 22, 2024
Latest:
សុខភាព

កាំកុងត្រូលខេត្តស្វាយរៀង បន្តចុះពិនិត្យ និងទប់ស្កាត់សារធាតុគីមីដែលអាជីវករដាក់ក្នុងរបស់ប្រើប្រាស់ប្រចាំថ្ងៃ

ខេត្តស្វាយរៀង៖ លោក ផឹង និន ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានថ្លែងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ដើម្បីទប់ស្កាត់សារធាតុគីមីដែលបងប្អូនអាជីវករតាំងលក់ក្នុងគ្រឿងឪបភោគបរិភោគនៅក្នុងផ្សារវាលយន្ត និងនៅតាមគេហដ្ឋាននានាជាសុវត្តិភាពដល់អ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃទៅលើម្ហូបអាហារបន្លែ ត្រីសាច់ ប្រហុក ផ្អកត្រីប្រៃ ដែលបងប្អូនតាំងលក់សម្រាប់កម្មវិធីនំបញ្ចុកនៅថ្ងៃទី៩ នេះផងដែរ មន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យអាជីវករតាំងលក់គ្រឿងឧបភោគបរិភោគនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង។

លោកបានបន្តថា ការត្រួតពិនិត្យបន្លែផ្លែឈើ និងគ្រឿងគ្រឿងឧបភោគបរិភោគគឺដើម្បីស្វែងរកសាធាតុគីមីហាមឃាត់ដាក់លើបន្លែផ្លែឈើ និងម្ហូបអាហារធ្វើតេស្តជាច្រើនគំរូ ហើយលទ្ធផលដែលបានរកឃើញសារធាតុគីមីអ្វីនោះគឺងៀតត្រីបរបែលចំនួន១៥គីឡូក្រាម ហើយត្រូវដក់ហូតយកទៅកម្ទេចចោលភ្លាមៗតែម្តង។

លោក ផឹង និន ប្រធានសាខាកាំកុងត្រូលខេត្តក៏ដូចជា លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលតម្រូវឱ្យមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យមុខទំនិញជាប្រចាំយ៉ាងហោចណាស់ ១ខែបាន២ដង ឬ ៣ដងដែរ ដើម្បីរកសារធាតុគីមី និងទំនិញហួសសុពលភាព។

គោលបំណងស្វែងរកសារធាតុគឺមីដែលអាជីវករតាំលក់ទុំនិញគឺទៅលើគ្រឿងឧបភោគបរិភោគបន្លែត្រីសាច់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគប្រចាំថ្ងៃ និងបញ្ចៀសពីបញ្ហាគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិត។

ក្រោយពីធ្វើការចុះពិនិត្យទៅលើបន្លែត្រីសាច់ប្រហុកផ្អកជាច្រើនគំរូរួចមកលទ្ធផលរកឃើញនៅលើត្រីងៀតបបែ លប្រមាណជាង១៥គីឡូក្រាមមានសារធាតុគីមីត្រូវមន្ត្រីកាំងកុងត្រូលដកហូតយកទៅកម្ទេចចោលហើយឲ្យម្ចាស់ធ្វើកិច្ចសន្យាមិនឲ្យមានលក់ជាលើកទីពីរទៀតទេ។

ជាមួយគ្នានោះ អាជីវករក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង បានថ្លែងអំណរអរគុណដល់មន្រ្តីកាំកុងត្រូលតែងតែចុះអប់រំប្រជាពលរដ្ឋ និងអាជីវករយល់ដឹងមុននិងទិញរបស់របរយកមកបរិភោគត្រូវត្រួតពិនិត្យនិងមើលកាលបរិច្ឆេទឲ្យបានច្បាស់លាស់ដើម្បីសុវត្ថិភាពជាចម្បងដល់ការហូបជាប្រចាំផងដែរ៕