Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បន្ទាប់ពីស្ងាត់មួយរយៈមកនៅខេត្តរតនគីរី​ពេលនេះល្បីកក្រើកទៀតលោក​ នី​ កា​ចាញសំរុកដឹកឈើចេញទៅលក់នៅវៀតណាត​ទៀតហើយ

ខេត្តរតនគិរី៖ ក្រោយពីលោកគឹមរស្មីអតីត​មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ឈប់តួនាទីពី​មន្ត្រីកងរាជអាវុធហត្ថមក ឃើញថាខេត្តរតនគិរីបានស្ងប់ស្ងាត់ឈ្មួញរកស៊ីដឹកឈើខុសច្បាប់មួយរយៈតែមិនបានប៉ុន្មានខែផង ​ឥឡូវចាប់ផ្ដើមល្បីកក្រើកខេត្តរតនគិរីទៀតហើយ​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ​ឈ្មោះ នី​ កា​ចាញ ​បាន​នាំ​គ្រឿងចក្រ​ និនិងគៀងបងប្អូនប្រជាពលរដ្ឋឲ្យ ​ចូលទៅក្នុង​តំបន់​ ព្រៃ​សហគមន៍​ពីរ​កន្លែង ​ស្ថិតនៅ​ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី ​ដើម្បី​ប្រមូល​យក​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។

ប្រភពពីប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិត​នៅក្បែរ​ភូមិ​បា​ដល​ ឃុំ​ញ៉ា​ង ​ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ​ដោយ​ប្រើ​រថយន្ត​បាកុងនិងអាឡង់កែច្នៃដឹកឈើហ៊ុបមូលទើបតែ​កាប់​បាន​ថ្មី​ៗស្រស់ៗ ពី​ដែន​ព្រៃសហគមន៍ ​ដោយមាន​ឈ្មោះ ប៉ិច ជា​អ្នកផ្ដល់​លុយ​រាប់​ម៉ឺន​ដុល្លារ​ ទៅ​ឲ្យ​ប្រធាន​សហគមន៍​ ​ទាំង​បំពាន​ច្បាប់​ ។

កន្លងមក​មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ល្បី ​និង​ជា​អតីត​មេភូមិ ​ឈ្មោះ នី​កា​ចាញ ​ក៏​ធ្លាប់បាន​ជួល​កម្មករ​សម្រុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក​ នៅក្បែរ​ភូមិ​ភិ ​ឃុំ​សេ​សាន ​ស្រុក​អូរ​យ៉ា​ដាវ ​រហូតដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ា​ង ​ស្រុក​អណ្តូង​មាស​ ដោយ​អូស​ឈើ​ហ៊ុ​ប​ មូល​តាម​រថយន្ត​កែច្នៃ​ ចូល​ក្នុង​ទឹក​ទន្លេសេសាន​ រួច​បណ្តែត​ជា​ក្បូន ​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ​ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី ​និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។

ប្រភពដដែល បាន​បន្ថែម​ទៀតថា ​កន្លងមក​ ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ នី​កា​ចាញ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ទ្រង់ទ្រាយ​ធំ ​ចេញពី​ស្រុក​អូរ​ជុំ ឆ្លងកាត់​ទី​រួម​ក្រុង​បា​លុង ឆ្ពោះទៅកាន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ ​ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ភ្លៅ​៦ ​ប៉ុន្តែ ជា​បន្ត​បន្ទាប់​ទៀត​រហូត​សព្វថ្ងៃ ឈ្មួញ​រូបនេះ ​បាន​ប្តូរ​រូបភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វិញ ​ដើម្បី​ចូល​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​ ដោយមាន​ការ​ឃុបឃិត​ពី​សមត្ថកិច្ច ​និង​អាជ្ញាធរ​ខេត្តរតនគិរី​។

​​ប្រជាពលរដ្ឋ​ ​បាននិយាយថា ​​ឯកឧត្តម ថង​សាវុន ​​អភិបាលនៃគណៈខេត្តរតនគិរី​ ហាក់​បីដូច​​ធ្វើមើលមិនឃើញឬក៏មានអ្វីមកបាំងភ្នែកបិទត្រចៀកលោកចៅហ្វាយខេត្តហើយបានជាបណ្ដែតបណ្ដោយអូយឈ្មោះមេឈ្មួញធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជូនឈើខុសច្បាប់ក្នុងដែនរបស់ខ្លួនគ្រប់គ្រង ​ខណៈបទល្មើសកាប់ផ្តួល​បំផ្លាញព្រៃឈើ ​និង​ដឹក​ជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ បាន​កក្រើក​ឡើងវិញ ​និង​ជា​ប្រភេទ​ឈើហ៊ុបកាប់ថ្មីៗ ​ប្រើប្រាស់​ឡាន​បាកុង ធ្វើជាមធ្យោបាយដ៏គគ្រឹកគ្រេង​នៅស្រុកអណ្តូងមាស ​ខេត្តរតនគិរី ​ប្រព្រឹត្ត​ដោយ ​ក្រុមឈ្មួញ​​ដុះស្លែរ​មុខ​ដដែល​ៗ ​គ្មាន​ការ​រាងចាល។

ប្រជាពលរដ្ឋ​ ​​ ចាំមើលថា ​តើ! លោក ថងសាវុន អភិបាលនៃគណៈ អភិបាលខេត្ត និង លោកថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីទើបឡើងថ្មីហ៊ាន​បង្ក្រាប​មេ​ឈ្មួញ​រកស៊ីឈើខុសច្បាប់​ ឈ្មោះ នីកាចាញ ដែឫទេ…? ខណៈរូបគេបាននាំគ្រឿងចក្រ និង​គៀងគរបក្ខពួក​ ដៃជើងរបស់ខ្លួន តាម​ជំនាញ ​មានអ្នកមើលព្រៃ ​អ្នកឆ្ការព្រៃ ​អ្នកអារផ្តួលរលំឈើ​ អ្នកអូសឈើ​ អ្នក​ដឹកឈើ អ្នក​ប្រមូលឈើ​ ចូល​ទៅក្នុងតំបន់​ ព្រៃ​សហគមន៍ ​ស្ថិតនៅស្រុកអណ្ដូងមាស​ ​ខេត្តរតនគិរី ដើម្បី​ប្រមូល​យកឈើដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាមដែរឬទេ។

​ពាក់​ព័ន្ធ​ ព័ត៌មានខាងលើនេះ ​​ដែរបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់នូវធនធានធម្មជាតិសូមស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងកង​យុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមឯកឧត្តមប្រើនៅកណ្ដាប់ដៃដែកចុះបង្ក្រាបនូវការកាប់បំផ្លាញព្រៃឈើដែលជាសម្បត្តិធម្មជាតិក្នុងខេត្តរតនគិរីនេះផងទាន៕