Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបករណីគ្រឿងញៀនដកហូតបាន៥១៩កញ្ចប់

ភ្នំពេញ​​៖ កម្លាំងនគរបាលខណ្ឌ​ដូនពេញ​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ៥នាក់​ ក្រោយពីឆែកឆេររកឃេីញថ្នាំញៀនចំនួន​ ៥១៩កញ្ចប់​ និងសំភារៈមួយចំនួន​ទៀត។ ប្រតិបត្តិការ​នេះធ្វេីឡេីងកាលពីវេលាម៉ោង​ ០១និង៣០នាទីយប់រំលងអាធ្រាត​ ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើងR6 ក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យទាំង​ ៥នាក់​ ដែលកម្លាំងសមត្ថកិច្ចយេីងឃាត់ខ្លួននោះ​ ទី១-ឈ្មោះ នី ម៉ាណេត ភេទប្រុស អាយុ​ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ (ជួញដូរគ្រឿងញៀន),​ ទី២-ឈ្មោះ ឆយ បូរ៉ា ភេទប្រុស អាយុ​ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិន៖ពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន),​ ទី៣-ឈ្មោះ សុ វត្ត្រា ភេទប្រុស អាយុ​ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ (ប្រើប្រាស់គ្រឿងញៀន),​ ទី៤-ឈ្មោះ ហម រត័្នថា ភេទប្រុស អាយុ​ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ ស្នាក់នៅម្តុំរោងចក្រឆ្នាំង ភូមិ២ សង្កាត់ស្រះចក (ប្រើប្រាស់គ្រឿងញៀន)​ និងទី៥-ឈ្មោះ សាយ សម្ភពបញ្ញា ភេទប្រុស អាយុ​ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ទីតាំងខាងលើ (ប្រើប្រាស់គ្រឿងញៀន)។

សមត្ថកិច្ចបានបន្តថា​ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ​ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ​ និងលោក​ សុខ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងជំនាញ​ នៃអធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជាក់ស្តែងនូវមុខសញ្ញាជួញដូរ​ និងប្រេីប្រាស់សារធាតុញៀនដោយច្បាប់បានចំនួន​ ៥នាក់​ ក្នុងនោះសមត្ថកិច្ចជំនាញយេីងបានដកហូតវត្ថុតាងមួយចំនួន​រួចមាន៖​ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ៥១៩កញ្ចប់ ក្នុងនោះមាន០៥កញ្ចប់ធំ,​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន​១,​ ដាវកែឆ្នៃចំនួន​ ១ដើម,​ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន,​ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន,​ ទូហ្គេមបាញ់ត្រីចំនួន​ ១គ្រឿង,​ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-0041​ និងប្រាក់រៀលចំនួន បីមុឺនពីពាន់(៣២០០០៛)។

ក្រោយមក​ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង​ ៥នាក់ខាងលេី​ ទៅកាន់អធិការនគរបាលខណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕