Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នាំខ្លួនជនសង្ស័យ២នាក់ដែលវាយសម្លាប់បុរសម្នាក់ប្លន់យកម៉ូតូមកធ្វើត្រាប់ឡើងវិញ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យជំនាញបាននាំខ្លួនជនសង្ស័យ ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានឲ្យទៅធ្វើតម្រាប់ឡើង វិញពីសកម្មភាពជនស្ស័យនិងបក្ខពួកបានវាយសម្លាប់ប្លន់យក ម៉ូតូជនរងគ្រោះកាលពីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨នៅ ចំណុចខាងក្រោយវិទ្យាល័យខ្លាកូនប្រហែល៧០០ម៉ែត្រ ជើងភ្នំខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

ក្រោយពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងស្រាល ខេត្តបន្ទាយមានជ័យសហការជាមួយនិង នគរបាលក្រុង សិរីសោភ័ណ ។ បានបើកប្រតិបត្តិការស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតករសមត្ថកិច្ចចំណាយពេលមួយសប្តាហ៍ ស្រាវជ្រាវស៊ើបអង្កេតទើបឈានទៅដល់កំណត់មុខសញ្ញាជនសង្ស័យនិងចាប់ខ្លួនបាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ក្រោមការអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះមានការ សម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ភឿន ស៊ីមឿន ភេទប្រុស ក្លែងខ្លួនជាស្រី អាយុ៣៨ឆ្នាំមុចរបជាងកាត់ សក់រស់នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ចំណែកម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៤។ ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១៖ មាន ឈ្មោះ លុញ សុគា ហៅខ្មៅ ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរដើរវៃសារ៉ាស្បែកជើង និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនរស់នៅភូមិសូភីស្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ និងទី២៖ មានឈ្មោះ ស៊ុន សុះ ភេទប្រុស ក្លែងជាភេទទីបី អាយុ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរោងម៉ាស៊ីនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ដោយឡែកបក្ខពួកគេ២នាក់ទៀតកំពុងរត់គេចខ្លួន សមត្ថកិច្ចបន្តស្រាវជ្រាវតាមស្វែង រកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញសាក សួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការ បន្តតាមនិតិវិធីច្បាប់ ៕