បុរសពិការម្នាក់ធ្លាក់ពីរទេះចូលទឹកស្រះក្រោមខ្ទមស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសពិកាជនជាតិបរទេសម្នាក់វ័យជាង៦០ឆ្នាំរស់នៅម្នាក់ឯងគ្មានទីពឹងបានធ្លាក់ពីរទេះលង់ទឹកស្រះខាងក្រោម ខ្ទម ស្លាប់យ៉ាងអាណ្ដោចអធម័ ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរគ្រោះដែលស្លាប់ដោយសារលង់ទឹកអ្នកភូមិហៅថា តាបារាំង អាយុ៦៥ឆ្នាំ ជាជនអានាថា រស់នៅក្នុងភូមិកើតហេតុខាងលើ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិបានប្រាប់ឲ្យដឹងថា ជនរគ្រោះដែលស្លាប់ជាជនពិការស់នៅតែម្នាក់ឯ ដោយអ្នកស្រុកអ្នកភូមិជាមួយគ្នាមានចិត្តអាណិតអាសូរព្រោះតែគ្មានប្រព្ធនកូនមើលថែដោយគាត់ចាស់ជរាផង ក៏បានឲ្យអាហារហូបជារៀងរាល់ថ្ងៃជាប្រចាំ ខណះពេលនៅថ្ងៃកើតហេតុ អ្នកភូមិក៏បានយកបាយសម្លមកឲ្យគាត់ហូបស្រាប់តែពេលនោះដោយមិនឃើញគាត់ក៏រកមើលក៏ប្រទះឃើញគាត់ធ្លាក់ពីលើរទេះរុញលង់ទឹកស្រះស្លាប់បាត់ទៅហើយ។ក៏បាននាំគ្នាចុះស្រង់មកក្នុងតូបរបស់គាត់វិញ។
ប្រពលរដ្ឋបានបន្តថា បុរសរងគ្រោះបានមករស់នៅភូមិនេះអស់រយ:ពេលជាងម្ភៃឆ្នាំមកហេីយដោយគ្មានប្រពន្ធកូនទេ ហេីយកន្លងមកក៏ធ្លាប់មានអង្គការយកគាត់ទៅចញ្ចឹមដែរតែគាត់បានរត់មករស់នៅទីនេះវិញ ដោយដំបូងគាត់ស្នាក់នៅសាលាឆទាន តែក្រោយមកតូបដែលគាត់ស្នាក់នៅរាល់ថ្ងៃនេះគឺតូបប្រពលរដ្ឋលក់ដូរហេីយទុកចោលទេីបអ្នកភូមិសម្រេចអោយគាត់មកស្នាក់នៅទីនេះតែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុហើយបានធ្វើកោសល្យវិច័យនិងកំណត់ហេតុរួចប្រគល់ឲ្យអ្នកភូមិធ្វើបុណ្យអោយគាត់តាមប្រពៃណី៕