Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អ្នកបើកបររថយន្តសណ្តោងរុឺម៉កម្នាក់កៀបស្លាប់ក្នុងកាបីនយ៉ាងអាណោចអាធម័ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ អ្នកបើបររថយន្តសណ្តោងម្នាក់ត្រូវកៀបស្លាប់ក្នុងក្បាលរថយន្តយ៉ាងអាណោចអាធម័បំផុត ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥ រវាងរថយន្តសណ្តោងរុឺម៉កមួយគ្រឿងបុកគូទរថយន្តសណ្តោងរុឺម៉កមួយគ្រឿងទៀតដែលចតនៅស្ងៀម ក្នុងទិសដៅស្របគ្នា កាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩​ វេលាម៉ោង​០១:០០​នាទី នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ​៥០-៥១ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាក​ ISUZU ពណ៌ស (ចង្កូតស្ដាំ)​ របស់ក្រុមហ៊ុនដឹកជញ្ននត្បូងពេជ្រ ពាក់ស្លាកលេខ​ ពោធិ៍សាត់ 3A-0397 សណ្ដោងរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-0506 បើកបរដោយឈ្មោះ ម៉េង លាង ភេទ ប្រុស អាយុ៣៦ឆ្នាំ​ ជនជាតិខ្មែរ រស់នៅគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។
រថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយ ពណ៌ស ឆ្នូតពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-4770 សណ្ដោងរុឺម៉ក គ្មានស្លាកលេខ របស់ក្រុមហ៊ុនដឹកជញ្ជូន​ ឡោ ម៉េងហួត អ្នកបើកបរគេចខ្លួនបាត់ ។

ប្រភពបានបន្តទៀតថា រថយន្តសណ្តោងរបស់ក្រុមហ៊ុនត្បូងពេជ្រ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង​ក្នុងល្បឿនលឿន ចំណែករថយន្តសណ្តោងរបស់ក្រុមហ៊ុនដឹកជញ្ជូន​ ឡោ ម៉េងហួត ចតនៅស្ងៀម ក្នុងទិសដៅស្របទិសគ្នា ខណៈដែលមកដល់កន្លែងកើតហេតុរថយន្តរបស់ក្រុមហ៊ុនត្បូងពេជ្របុកគូទរថយន្តក្រុមហ៊ុន ឡោ ម៉េងហួតពីក្រោយពេញទំហឹង រួញក្បាលរថយន្តកៀបអ្នកបើកបរស្លាប់នឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងធ្វើកំណត់ហេតុ នឹងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចំណែកសពប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យ ៕