ឆក់ចំអ្នកស្គាល់មានអីទៅប្ដឹងសមត្ថកិច្ចចាប់វៃខ្នោះទាំង២នាក់
កណ្ដាល៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការបូបបាន សម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០ នាទីរសៀលថ្ងៃទី០៤មិថុនាឆ្នាំ២០១៨ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ សំ បូរិន ភេទស្រី អាយុ២៩ឆ្នាំមានទី
លំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ។ ចំណេកជនសង្ស័យទាំង២នាក់ ទី១៖ មានឈ្មោះ ឈ្មោះ សុខ ភី ភេទប្រុសអាយុ១៩ឆ្នាំមាន
ទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មរ កំពង់ផែភ្នំពេញ (អ្នកបើកម៉ូតូ) ។
ទី២៖ មានឈ្មោះ សុិម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរមិនពិតប្រាកដ (អ្នកឆក់) ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានចេញផ្ទះជិះម៉ូតូឌុបកូនទៅសាលារៀនជ័យឧត្ដម តាមផ្លូវជាតិ លេខ១ ដោយដាក់ស្បោងសម្ភារៈនៅជាប់ដៃម៉ូតូខាងឆ្វេង ខណៈជិះមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ២
នាក់ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់យកបានសម្រេច រួចជិះគេចខ្លួនតាមផ្លូវជាតិលេខ១ចូលបំណងចូលមកភ្នំពេញ។ពេលនោះជនរងគ្រោះបានស្គាល់ ជនសង្ស័យឈ្មោះ សុខ ភី ក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាល
បន្ទាយដែក និងប៉ុស្តិនគរបាលរដ្ឋបាលសំរោងធំ។
ក្រោយទទួលបានពាក្យបណ្តឹងកំលាំងជំនាញ សហការជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលបន្ទាយដែកនិងសំរោងធំចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំងពីរនឹងដកហូតវត្ថុតាងនាំយកមកប៉ុស្តិនគរបាលរដ្ឋបាលបន្ទាយដែកដើម្បីធ្វើ ការសាកសួរ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ (ខ្សែកចំនួន០៥
ខ្សែ ,ខ្សែដៃ០១ខ្សែ, ចិញ្ចៀនត្រា០១វង់ ,កងដៃ០៧កង ) ប្រាក់ដុល្លា ២៥០ ដុល្លា-ប្រាក់រៀល១.០០០.០០០៛(មួយលានរៀល) ម៉ូតូ០១គ្រឿងម៉ាកSUZUKI nex ពណ៌ស
លាយខ្មៅពាក់ផ្លាកលេខ1BO.7563 ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថ កិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕