សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុទាំងយប់,ខណៈរកឃើញអ្នកស្លាប់កើនឡើង ដល់២៤នាក់នឹងរបួស២៤នាក់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ទាំងយប់ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះ ។ ការអញ្ជើញទៅទាំងយប់របស់សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៩កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេច មានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសពផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះមកពីគ្រប់ផ្នែកសរុបជាង ១ពាន់នាក់ នៅតែបន្តរុករកជនរងគ្រោះនៅក្រោមគំនរអគារដែលដួលរលំនៅក្នុងខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ គំនរអគារនោះ ទើបនឹងរើចេញបានជាង ៥០ភាគរយប៉ុណ្ណោះ។
បើតាមរបាយការណ៍រដ្ឋបាលខេត្ត បានបង្ហាញថា មានជនរងគ្រោះ ២៤នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត ក្នុងនោះមាន(ស្រី៤នាក់)និង២៤នាក់ទៀតរងរបួស(ស្រី២នាក់)។ តែគេមិនទាន់ដឹងថានៅក្រោមគំនរអគារនោះ នៅមានមនុស្សទៀតឬយ៉ាងណានោះទេ? ៕