កិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ និងសភាពការណ៍បច្ចុប្បន្ន
ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៣ និងសភាពការណ៍បច្ចុប្បន្ន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត នៅសាលសន្និសិទខេត្តកំពត អគារB។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ក្រុង ប្រធានក្រុមការងារថ្នាក់ខេត្តទទួលឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សរុបប្រមាណ ១២០៩នាក់៕