Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោបង្ក្រាបមុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នពេញឃាត់​ខ្លួនជនសង្ស័យប្រុសស្រី៩នាក់និងម៉ូតូ៧​គ្រឿងវត្ថុតាងមួយចំនួន

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌ​សហការជាមួួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោបើកប្រត្តិបត្តិការណ៍ឆ្មក់បង្ក្រាបមុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន​៩នាក់ ដកហូតម៉ូតូ៧គ្រឿងនិងថ្នាំញៀនមួួយ​កញ្ចប់ធំល្មម​ រួមនិងវត្ថុតាងមួយចំនួនធំ​ ប្រត្តិបត្តិការណ៍នេះដែរបានធ្វើឡើងនៅ​វេលា​ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចផ្លូវបេតុង ភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរ​បាលខណ្ឌដង្កោបានអោយដឹងថា មុនពេលឈានដល់ការចុះបង្ក្រាបកម្លាំងបានធ្វើសើបអង្កេតស្រាវជ្រាវ​ និងទៅឆែកឆេផ្ទះកេីតហេតុក៏ឃេីញក្រុមជនសង្ស័យទាំងនេះកំពុងលួចសង្ងំដោះដូរគ្រឿងម៉ូតូដែលវាយប្លន់បាន​ពេល​កន្លងមក។

លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងឆែកឆេរ កម្លាំងបានរកឃើញម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពប្លន់បានកន្លងមកចំនួន៧គ្រឿងនិងគ្រឿងបន្លាស់ជាជាច្រើនទៀត ក្នុងនោះដែរកម្លាំងបានរកឃើញដាវសាម៉ូរ៉ៃ៣ដើម ថ្នាំញៀនមួយកញ្ចប់ធំ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត​ និងឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់។

ជនសង្ស័យដែលសមត្ដកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ថេន​សុខា​អាយុ៣៥ឆ្នាំ​ ទី២​ ​ឈ្មោះ​ធល​ កក្កដា​ អាយុ២៣ឆ្នាំ​ ទី៣ឈ្មោះ​​ សៀម​ សុភាព​ អាយុអាយុ២៥​ ទី៤​ ឈ្មោះ​សែរតនះ​ អាយុ២០ឆ្នាំ​ ទី៥​ ឈ្មោះ​ពៅ​រតនា​អាយុ២៥ឆ្នាំ​ ទី៦​ ឈ្មោះ​ហុីម​ ឆែល​អាយុ២៦ឆ្នាំ​ ទី៧​ឈ្មោះ​សុខ​ សុវណ្ណ​ អាយុ៤១ឆ្នាំ​ ទី៨ឈ្មោះ​​ សុខ​ ឡុង​ អាយុ២១ឆ្នាំ​ ទី៩ឈ្មោះ​​ ភិន​ គន្ធា​ ភេទស្រី​ អាយុ២៩​ឆ្នាំ

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីកសាងសំណុំរឿងបន្ដកាត់ទោសតាមផ្លូវច្បាស់៕