ឃាត់ខ្លួនមន្ត្រីនគរបាលនាយរងការិល័យប្រឆាំងគ្រឿងញៀន(ក៤)ម្នាក់បន្ទាប់ពីយកកាំភ្លើងAKបាញ់រះ ផ្ទះបោកអ៊ុតស៊េរីទំនើបជាង១០គ្រាប់
ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាល នាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក៤ម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងមកឈប់រួចដកកាំភ្លើងAKស្វាយបត់មួយដើមបាញ់រះសំដៅទៅលើផ្ទះបោកអ៊ុតស៊េរីទំនើបជាង១០គ្រាប់រំសាយគុំនំចាស់ បង្កឲ្យការធ្ញាក់ផ្អើលកាពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ នៅចំណុច ផ្ទះបោកអ៊ុតស៊េរីទំនើបមួយកន្កែង តាមបណ្តោយផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតគេឃើញមានរថយន្តម៉ាកហុីយ៉ាន ស្តារុិចពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-9509មកឈប់នៅចំណុចកើតហេតុហើយបានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើផ្ទះបោកអ៊ុនស៊េរីទំនើបបណ្តាលឲ្យធ្លុះធ្លាយទ្វារផ្ទះជាច្រើនកន្លែងតែមិនបង្កឲ្យមានអ្នករងរបួស រួចបានបើករថយន្តចេញទៅបាត់។ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចបន្ទាន់។
លោក ហួម៉េងវាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានថាមានករណីបាញ់បោះជាច្រើនគ្រាប់ភ្លាមៗលោកបានដឹកនាំកម្លាង
នគរបាលខណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះមកដល់កន្លែងកើតហេតុនិងបានសួនាំទៅលើម្ចាស់ផ្ទះរងគ្រោះរួចកំណត់មុខសញ្ញានិងធ្វើការ ស្រាវជ្រាវ ឈានដល់កាឃាត់ខ្លួនមន្ត្រីនគរបាលដែលបានបាញ់រះជាគ្រាប់នោះមានឈ្នោះ ហេង សុវណ្ណារា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនគរបាលមានតួនាទីនាយរងការិយាល័យប្រឆាំគ្រឿងញៀន (ក៤)នៅចំណុចផ្ទះមួយកន្លែង ផ្លូវបេតុ ក្រោយផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែននិងបានដកអាវុធAKស្វាយបត់មួយដើមនិងរថយន្តមួយគ្រឿងរួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ ។ លោកបានបញ្ជាក់ទៀតថាករណីបាញ់រះជាច្រើនគ្រាប់នេះជារឿងគុំចាស់តែមិនបានបញ្ជាក់ថារឿងគំនំអីនោះទេ។
បច្ចុប្បន្នមន្ត្រីនគរបាលដែលបានបាញ់រះជាច្រើនគ្រាប់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕