Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆក់កាបូបមិនបានសម្រេច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចាប់បានវាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ប៉ុន្ដែអកុសលត្រូវជនរងគ្រោះបងប្អូនប្រតប់ប្រតាយបង្កការភ្ញាក់​ផ្អើលដល់សមត្ថកិច្ចល្បាតចុះធ្វើការឃាត់​ខ្លួនបានកាលពីវេលាម៉ោង២២ និង ៣០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរការ៉ាស់សាំងតេលាផ្លូវបេតុង ​​ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ទី១-ជនសង្ស័យឈ្មោះ សោម សំបូរ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ កោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងចំលាក់ ( មានផ្ទុកសារធាតុញៀន) ។ ទី២-ជនសង្ស័យឈ្មោះ ហរ ពិសេស ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ តាងូវ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ កម្មករ (មានផ្ទុកសារធាតុញៀន) ។ ដោយឡែកជនរងគ្រោះឈ្មោះ វ៉ាត ហឿង ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ​​ភូមិ ទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មការនីរោងចក្រ ។​

​​វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W 6251 (ជារបស់ជនសង្ស័យ) និង កាបូប ស្ពាយ ពណ៌លឿង ចំនួន ០១ (ខាងក្នុងមានប្រាក់ចំនួន៣០ដុល្លារ ជារបស់ជនរងគ្រោះ) ។

បើយោងតាដំណើររឿងមុនពេលកើតហេតុគឺនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩វេលាម៉ោង​ ២២និង៣០នាទីជនរងគ្រោះនិង ក្រុមគ្រួសារចំនួន០៥នាក់បានជិះម៉ូតូចំនួន០២គ្រឿងចេញ​ មកពីដើរលេងនៅកោះពេជ្រ (ដោយជនរងគ្រោះឈ្មោះ វ៉ាត ហឿង បានស្ពាយកាបូប​០១ពណ៌លឿងខាងក្នុងមាន ប្រាក់ចំនួន​៣០​ដុល្លារ) ពេលមកដល់ចំណុចក្បែរការ៉ាស​សាំងតេលាផ្លូវបេតុង ​​ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ខណ្ឌ មានជ័យរាជធានី​ភ្នំពេញ ស្រាប់តែមានជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៍ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 1W -6251(ជនសង្ស័យឈ្មោះ សោម សំបូរ ជាអ្នកបើកម៉ូតូ, ចំណែកជនសង្ស័យឈ្មោះ ហរ ពិសេសជាអ្នកអង្គុយខាងក្រោយ)បានធ្វើសកម្មភាពឆក់យកកា​បូបស្ពាយរបស់ជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ពេលនោះជនរងគ្រោះ និង ក្រុមគ្រួសារ បានស្ទុះទៅចាប់ជនសង្ស័យទាំង០២នាក់ក៏​មានការ ប្រតាយប្រតប់គ្នា ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យកមក សាកសួរនៅស្នាក់ការប៉ុស្តិ៍តែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សោម សំបូរ និង ឈ្មោះ ហរ​ ពិសេស ឃាត់ខ្លួននៅអធិការ ដ្ឋាន​ នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕