Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អាជ្ញាធរជាតិអប្សរាប្រគល់កូនឈើចំនួន៥០០០ដើមជូនមន្ទីរបរិស្ថានខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគុណភាពបរិស្ថាន អាជ្ញាធរជាតិអប្សរាបានចូលរួមសហការជាមួយមន្ទីបរិស្ថានខេត្ត រដ្ឋបាលខេត្តសៀមរាប ដើម្បីដាំអបអរទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ០៥មិថុនា នៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការដាំកូនឈើទាំងនេះ បង្ហាញពីការខិតខំនៃគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងការចូលរួមក្នុងការលើកកម្ពស់កំណើនព្រៃឈើ ធម្មជាតិបៃតង និងបរិស្ថាន។

កូនឈើទាំងចំនួន៥០០០ដើម មានចំនួន៩ប្រភេទ រួមមាន៖ ឈើទាលចំនួន១៥០០ដើម ឈើគគីរចំនួន១០០០ដើម ឈើធ្នង់ចំនួន៥០០ដើម ឈើក្រញូងចំនួន៥០០ដើម ឈើរំដួលចំនួន២៥០ដើម ឈើត្របែកព្រៃចំនួន៥០០ដើម ឈើក្ងោកចំនួន៥០០ដើម កឈើពពេលចំនួន១០០ដើម និងឈើភ្ញៀវចំនួន១៥០ដើម៕